រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ឯកអគ្គរដ្ឋទូតគុយបាថ្មី ក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករនៅប្រទេសគុយបា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មី ក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករនៅប្រទេសគុយបា។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ មានផលចំណេញ មានសុវត្ថិភាព និងសន្តិសុខដល់អ្នកវិនិយោគកម្ពុជា គឺចាំបាច់ត្រូវធ្វើការសិក្សាឱ្យបានត្រឹមត្រូវច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការកសាងទំនុកចិត្តទាំងអស់គ្នា ជាមួយនឹងវិស័យឯកជន គឺចាំបាច់ ដើម្បីសហការ ចូលរួមជាមួយគ្នា ពិនិត្យ និងស្វែងរកដំណោះស្រាយ ដែលល្អ ទទួលយកបាន អនុលោមតាមច្បាប់វិនិយោគ និងច្បាប់ប្រទេស ផ្តល់ផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការទទួលបានការសម្របសម្រួលការវិនិយោគឱ្យមានភាពងាយស្រួល ទាំងចរន្តសាច់ប្រាក់ ទីផ្សារ និងភស្តុភាកម្ម (Logistic) ព្រមទាំងបច្ចេកវិទ្យា និងធាតុចូលកសិកម្ម ដែលមានតម្លៃសមរម្យ សម្រាប់បង្កើនផលិតភាព គឺជាកត្តារួមចំណែកដ៏សំខាន់ ដើម្បីទទួលបានជោគជ័យ និងទាក់ទាញអ្នកវិនិយោគ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner