សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំពេញអង្គគណ:កម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជន និងជាអ្នកតំណាងរាស្រ្តមមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណ:កម្មាធិការគណបក្សប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត និងបូកសរុបដកពិសោធន៍ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកអាណត្តិទី៤ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ច នានា និងក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងថ្លែងអំណរគុណដល់ម្ចាស់បោះឆ្នោត ដែលបានបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន រហូតទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់នូវគោលការណ៍ណែនាំសំខាន់ៗសម្រាប់អនុវត្តបន្ត ចំនួន ៣ចំណុច រួមមាន ទី១. ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រូវរួមគ្នាបន្តការគាំទ្រគម្រោងអភិវឌ្ឍន៍ព្រែព្រែកជីកហ្វូណនតេជោ ជាសមិទ្ធិផលប្រវត្តិសាស្រ្តថ្មីរបស់គណបក្សដែលនឹងប្រកាសបើកការដ្ឋានស្ថាបនានៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ទី២. គណបក្សគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុក្ខដាក់លើការពង្រឹងរចនាសម្ព័ន្ធ និងរបៀបរបធ្វើការងារ ទី៣. គណបក្សគ្រប់ថ្នាក់ត្រូវចាត់តាំងអនុវត្តឲ្យបានជោគជ័យ និងល្អប្រសើរតាមផែនការណែនាំលេខ ០០២/០៥២៤/សណ.គក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ របស់គណៈអចិន្ត្រៃយ៍ គណៈកម្មការកណ្តាល ស្តីពីការចាត់តាំងខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤ ៕

ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner