បន្តជានាយករដ្ឋមន្ត្រីឥណ្ឌា បីអាណត្តិជាប់គ្នា! លោក Modi ប្តេជ្ញាភក្តីភាពចំពោះរដ្ឋធម្មនុញ្ញ

ញូវដែល្លី៖ លោក Narendra Modi ដែលទើបឈ្នះការបោះឆ្នោត បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា សម្រាប់អាណត្តិទី៣ កាលពីថ្ងៃអាទិត្យ ដោយសន្យាថា លោកនឹងបន្តរក្សាភក្តីភាពពិតប្រាកដ ចំពោះរដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌា។

ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី Modi ក្នុងវ័យ៧៣ឆ្នាំ មិនទាន់ប្រកាសគណៈរដ្ឋមន្ត្រីថ្មីនៅឡើយ ក្រោយមការឃ្លាមមើលពីសមាសភាពទាំងនេះ។

អំឡុងការបោះឆ្នោតសភាឥណ្ឌា ជាច្រើនសប្តាហ៍ កន្លងមកនេះ បើទោះបីជាឈ្នះមែនក៏ពិតមែន ប៉ុន្តែ គណបក្សសមាជជាតិ និយមហិណ្ឌូ របស់លោក Modi បានបាត់បង់សំឡេងភាគច្រើន ក្នុងសភា ជាលើកដំបូង ពុំធ្លាប់មាន ក្នុងរយៈពេលមួយទសវត្សរ៍ នេះបើយោងតាម គណៈកម្មាធិការបោះឆ្នោត ដែលបានបង្ហាញលទ្ធផល កាលពីសប្តាហ៍មុន។ លោកត្រូវមានសម្ព័ន្ធភាពជាមួយភាគីផ្សេងៗ ក្នុងការបន្តអាណត្តិទី៣ ដែលមានរយៈពេល៥ឆ្នាំ របស់លោក។

លោក Modi បាននិយាយពេលស្បថចូលកាន់តំណែងថា «នេះជារដ្ឋាភិបាលចម្រុះខ្លាំងបំផុត ក្នុងប្រវត្តិសាស្ត្រ ក្នុងចំណោមការបង្កើតរដ្ឋាភិបាលចម្រុះ នៅប្រទេសឥណ្ឌា»។
យ៉ាងណាមិញ អង្គការ Freedom House ដែលជាបណ្តុំបញ្ញវន្ត របស់សហរដ្ឋអាមេរិក បានចោទប្រកាន់ថា គណបក្ស BJP របស់លោក Modi ថា ប្រើប្រាស់ស្ថាប័នរដ្ឋាភិបាលកាន់តែខ្លាំងឡើង ដើម្បីគាបសង្កត់លើគូប្រជែងនយោបាយ។ ក្នុងនោះ លោក Arvind Kejriwal មេដឹកនាំដ៏សំខាន់ នៅក្នុងសម្ព័ន្ធភាពមួយ ដែលបានបង្កើតឡើង ដើម្បីប្រកួតប្រជែងនឹងលោក Modi ត្រូវបានឃុំខ្លួន ជុំវិញការស៊ើបអង្កេតអំពើពុករលួយដ៏យូរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner