ថៃចាប់មនុស្សជាង ១ម៉ឺននាក់ ជុំវិញករណីឆបោកតាមអ៊ីនធឺណិត

បាងកក៖ នៅក្នុងការបង្រ្កាបដ៏ធំមួយពាក់ព័ន្ធនឹងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិតក្នុងរយៈពេល៧ខែមកនេះ ប៉ូលីសថៃបានចាប់ខ្លួនជនសង្ស័យជាង ១៤,០០០នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមរយៈទូរស័ព្ទ, ផែនការវិនិយោគក្លែងក្លាយ និងគេហទំព័រល្បែងអនឡាញជាដើម។

ប្រតិបត្តិការដ៏ក្តៅគគុកនេះ ក៏បាននាំទៅដល់ការបង្កកទ្រព្យសម្បត្តិរហូតដល់ជាង ១២៣លានដុល្លារ ហើយការពិភាក្សាកំពុងដំណើរការជាមួយការិយាល័យប្រឆាំងនឹងការលាងលុយកខ្វក់ (Amlo) អំពីរបៀបដែលលុយទាំងនេះ អាចត្រូវបានបែងចែកក្នុងចំណោមជនរងគ្រោះ។

អ្នកនាំពាក្យរងប៉ូលិសថៃ លោក Siriwat Depor បាននិយាយថ្មីៗនេះថា បន្ទាប់ពីមានការណែនាំពីនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងអគ្គស្នងការនគរបាលជាតិស្តីទី លោក Kittirat Panpet អាជ្ញាធរថៃកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ បានផ្តល់លទ្ធផលយ៉ាងច្រើននៅក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងនោះរួមមានការបង្ក្រាបឧក្រិដ្ឋជន, ការរំខានដល់ហេដ្ឋារចនាសម្ព័ន្ធ និងការរុះរើបណ្តាញហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន។

អាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យប្រមាណ ១៤,៨២៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការខុសច្បាប់ គិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ហើយនៅចន្លោះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរថៃបានបង្កកដោយជោគជ័យនូវទឹកប្រាក់ជាង ១២៣លានដុល្លារ៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner