ឯកឧត្តម ឃួង ស្រេង ប្រកាសកែសម្រួលសមាសភាពសមាជិក សាខាគណបក្ស និងបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីជាង ៥០០រូប

ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅមន្ទីរបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនាពេលនេះ គឺដើម្បីត្រៀមឈានឈ្ពោះទៅយកជ័យជំនៈ ក្នុងការបោះឆ្នោតឆ្នាំ២០២៧-២០២៨ខាងមុខ។គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ប្រាកដនិយមខ្ពស់។

តាមរយៈការបញ្ចូលសមាជិកថ្មីចំនួនជាង ៥០០នាក់នេះ គឺពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនរុងរឿង។ បងប្អូនសមាជិក សមាជិកាទាំងជាង ៥០០នាក់នេះ នឹងក្លាយជាប្រតិបត្តិករ ពោរពេញទៅដោយចំណេះដឹងរបស់គណបក្សប្រជាជនកម្ពុជាទៅថ្ងៃអនាគត។

ឯកឧត្ដមបន្តថា៖ តាមរយៈគម្រោង “ព្រែកជីកហ្វូណន-តេជោ”យើងពិតជាបានឃើញច្បាស់ពីនរណាដែលជាអ្នកស្នេហាជាតិ ហើយនរណាជាអ្នកបំភ្លេចបំផ្លាញជាតិពិតប្រាកដ។ គណបក្សប្រជាជនកម្ពុជាបានរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបន្តនូវការកសាងប្រទេសជាតិ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្ដមបានមានប្រសាសន៍លើកឡើងទៀតថា៖សន្តិភាព សម្ដេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា រកបានមកដោយលំបាក ដូច្នេះយើងត្រូវរួមគ្នាការពារ សន្តិភាពនេះ ឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ បន្ថែមពីនេះ សម្ដេចតេជោនៅបានរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋចេញពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ថែមទៀត។ ផ្ដល់សិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ អ្វីដែលសំខាន់នោះគឺសិទ្ធិរួសរានមានជីវិត ក្នុងចំណោមសិទ្ធិទាំង១០របស់អង្គការអន្តរជាតិ។ ជាងនេះទៅទៀតគណបក្សប្រជាជនកម្ពុជានូវបានដោះស្រាយបញ្ហាធំៗរបស់ជាតិយ៉ាងច្រើនទៀត រួមទាំងការដោះស្រាយ ការជាប់គាំងនយោបាយ ការទប់ស្កាត់ជំងឺ covid-១៩ ការស្ដារធ្វើឲ្យ មានកំណើនសេដ្ឋកិច្ចជាតិ និងការធ្វើឲ្យកេរឈ្មោះកម្ពុជា លេចមុខលេចមាត់ នៅលើឆាកអន្តរជាតិ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner