អធិការកិច្ចរដ្ឋាភិបាល វៀតណាម និងក្រសួងអធិការកិច្ច កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២

រដ្ឋធានីហាណូយ៖ ព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងឯកឧត្តម ឌ័ន ហុង ហ្វុង អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំធំ ទីស្តីការអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង ជំរុញបន្ថែមនូវទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យអធិការកិច្ច ផ្អែកលើគោលការណ៍សមភាព មិត្តភាព និងផលប្រយោជន៍ទៅវិញទៅមក ស្របតាមច្បាប់ និងបញ្ញត្តិនៃប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ។ កិច្ចសហប្រតិបត្តិការនៃអនុស្សរណៈនៃការយោគយល់គ្នានេះរួមមាន វិស័យអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការលើកកម្ពស់អភិបាលកិច្ចល្អ និងភាពស្អាតស្អំ ដែលនឹងនាំផលប្រយោជន៍ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner