ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកលំផាត់អាណត្តិទី៤
រតនគិរី៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជា ថាវរិទ្ធ សមាជិក ក្រុមប្រឹក្សាខេត្ត និងលោកនខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរីបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកលំផាត់ អាណត្តិទី៤ នៅសាលាស្រុកលំផាត់។
ក្នុងឳកាសនេះ ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តបានជំរុញដល់ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកលំផាត់ទាំងអស់រួមគ្នា ជាមួយគណៈអភិបាលស្រុកក្នុងការអនុវត្តការងារ។ពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់។
លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍ នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ដោយៈគតិ យុត្ត