ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤

រតនគិរី៖ ឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីកាលពីព្រឹកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿនបានថ្លែងនូវការអបអរសាទរនិងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបានលុងដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តក្រុងឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត។ ឯកឧត្តមបន្តឲ្យយកចិត្តទុកដាក់លើការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់៕
ដោយៈគតិ យុត្ត

ads banner