ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណអាណត្តិទី៤
បន្ទាយមានជ័យ៖ ក្រុមប្រឹក្សាស្រុកមង្គលបូរី និងក្រុមប្រឹក្សាក្រុងសិរីសោភ័ណបានប្រកាសចូលកាន់តំណែងកាលពីព្រឹកនិងរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមនអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា ក្រុមប្រឹក្សាស្រុកមង្គលបុរីអាណត្តិទី៤ មានប្រធានមួយរូបនិងសមា ជិកសរុប២១នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា១៩រូបនិងគណបក្សឆន្ទៈខ្មែរពីររូប ។ចំណែកក្រុងសិរីសោភ័ណ មានសមាសភាពចំនួន១៩រូប(ស្រី១រូប )ក្នុង នោះ មកពីគណបក្សប្រជាជនចំនួន១៦ រូប(ស្រី១រូប )និងគណបក្សឆន្ទៈខ្មែរចំនួន បីរូប។
ថ្លែងក្នុងឳកាសនេះឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអបអរសាទរចំពោះប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ទាំងអស់ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើស សម្រាប់អាណត្តិទី៤ដើម្បីបន្តចូលរួមដឹកនាំ ស្រុក ក្រុង ជាមួយគណៈអភិបាលស្រុក ក្រុង បន្តអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរឡើងទៀត៕
ដោយ៖ឃិន គន្ធា