ទេសរដ្ឋមន្ត្រី អៀង មូលី៖ សិល្បករ-សិល្បការិនី អាចជួយបញ្ជ្រាប​សារអំពី​ហានិភ័យនៃមេរោគអេដស៍

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ បានបញ្ជាក់ថា សកម្មភាពរបស់សិល្បករ-សិល្បការិនី ពិតជាមានឥទ្ធិពល ដែលអាចជួយបញ្ជ្រាបសារអំពីហានិភ័យនៃមេរោគអេដស៍ ដូចជា៖ វិធីបង្ការ ការពារ ការព្យាបាលថែទាំ ការមិនមាក់ងាយ និងមិនរើសអើងអ្នកផ្ទុក មេរោគអេដស៍ ឲ្យដល់ ប្រជាជនទូទៅ ជាពិសេសដល់ក្រុមយុវវ័យ បានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រៅពីការងារចេះបង្ការ ការពារ យើងត្រូវខិតខំស្វែងរកអ្នកបាត់មុខ ឬអ្នកសង្ស័យថា ផ្ទុកមេរោគអេដស៍ប្រមាណ ១១,០០០នាក់ ឲ្យមកតេស្តរកមេរោគអេដស៍ឲ្យទាន់ ពេលវេលា ដែលជាកត្តាមិនទាន់ឲ្យយើងឈានទៅសម្រេចគោលដៅ តាម ការរំ ពឹងទុក។

ការថ្លែងរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ជាអធិបតី ក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ ជូនដល់សិល្បករ-សិល្បការិនី នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានទន្លេបានសាក់២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ, ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ ព្រមទាំងសិល្បករ-សិល្បការិនី និងមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើននាក់ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងអំណរគុណចំពោះលោកជំទាវ អ្នក ឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករ ដែលបានចូល រួមដោយ ផ្ទាល់នៅ ក្នុងសិក្ខាសាលាដ៏មានសារៈប្រយោជន៍នេះ ដែលបង្ហាញឲ្យ ឃើញនូវការ យកចិត្តទុក ដាក់ខ្ពស់របស់លោកជំទាវអ្នកឧកញ៉ា ចំពោះបញ្ហាសង្គម និងសុខុមាលភាព របស់ សិល្បករ-សិល្បការិនីយើង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏សូមអរគុណគ្រួសារតារាកម្ពុជា ដែលមានលោក ផាត់ តារារដ្ឋ ជាស្ថាបនិកចំពោះការរៀបចំកម្មវិធីនេះឡើង ជាឱកាសផ្ដល់ដល់អាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីផ្សព្វផ្សាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដែលមិនទាន់បានត្រូវបញ្ចប់ទេ ហើយដែលនៅតែជាហានិភ័យដល់សុខភាព សាធារណៈនៅកម្ពុជានៅឡើយ។ វត្តមានរបស់ពិធីករ-ពិធីការិនី តារាសម្ដែង តារាចម្រៀង តារាកំប្លែង ដែលចូលរួមក្នុងសិក្ខាសាលានេះ បានបញ្ជាក់ នូវការយកចិត្តទុកដាក់របស់សិល្បករ-សិល្បការិនី ក្នុងការទប់ស្កាត់ ការរីករាដាលនៃមេរោគអេដស៍។

ជាមួយនេះ ឯកឧត្តមក៏សូមអរគុណផងដែរ ចំពោះតំណាងអង្គការសង្គមស៊ីវិល ដែលមាន ​វត្តមាននៅពេលនេះ គឺអង្គការ AHF និងអង្គការ FHI 360។ ការងារប្រយុទ្ធ នឹងជំងឺអេដស៍ ត្រូវការសមគោរពជនឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន គឺពីរាជ​រដ្ឋាភិបាល ពីអង្គការសង្គមស៊ីវិលជាពិសេសពីប្រជាជនទូទៅ។ ដើម្បីឲ្យប្រជាជន​ទូទៅចូលរួមជាមួយយើងបាន វិស័យសិល្បៈមានតួនាទីសំខាន់បំផុត។

យើងចង់ឲ្យប្រជាជនយល់ដឹងថា កម្ពុជា មិនទាន់អស់អេដស៍ទេ អេដស៍អាចផ្ទុះ​ឡើង​​វិញគ្រប់ពេលវេលា ប្រសិនបើយើងមានការធ្វេសប្រហែស។ យើងចង់ឲ្យអ្នក​សង្ស័យថា ផ្ទុកមេរោគអេដស៍ ប្រញាប់មកធ្វើតេស្តរកមេរោគអេដស៍ ដើម្បីព្យាបាលឱ្យទាន់ពេលវេលា។ យើងចង់ឲ្យក្រុមយុវវ័យអាយុក្រោម ២៤ឆ្នាំ យល់ដឹងស៊ីជម្រៅអំពីមេរោគអេដស៍ និងចេះការពារខ្លួនកុំឲ្យឆ្លងអេដស៍។ យើងចង់បំបាត់ការមាក់ងាយ និងការរើសអើងអ្នកផ្ទុកមេរោគអេដស៍ឲ្យអស់ពីកម្ពុជា។ យើងមិនចង់ឲ្យមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ជឿជាក់ថា តាមរយៈការចូលរួមត្រង ត្រាប់ស្ដាប់ បទបង្ហាញនេះ ហានិភ័យនៃមេរោគអេដស៍ និងតាមរយៈសកម្មភាពក្នុងគ្រប់ ទម្រង់ សិល្បៈ បងប្អូន កូនក្មួយអ្នកសិល្បៈទាំងអស់ នឹងកាន់តែយល់ដឹងថែមទៀត អំពីការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងបំបាត់ ឲ្យអស់ នូវការរើសអើងអ្នកផ្ទុកមេរោគអេដស៍ពីកម្ពុជា៕

អត្ថបទ ៖ វណ្ណលុក
ប្រភព ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner