សៀវភៅចាស់បំផុតមួយក្បាល ដាក់លក់ក្នុងតម្លៃជិត ៤លានដុល្លារ

សៀវភៅមួយក្បាល ដែលមានវ័យចំណាស់ជាងគេ នៅលើពិភពលោក ត្រូវបានដាក់លក់ដេញថ្លៃ ក្នុងតម្លៃ ជិត៤លានដុល្លារអាមេរិក នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

សៀវភៅនេះមានចំណងជើងថា Crosby-Schoyen Codex ដែលពីមុនជាកម្មសិទ្ធិរបស់អ្នកជំនួញជនជាតិន័រវេស និងជាអ្នកប្រមូលសៀវភៅកម្រ គឺលោក Martin Schoyen។ សៀវភៅនេះត្រូវគេដឹងថាបានចម្លងចេញពីព្រះគម្ពីរ ដ៏សំខាន់ចំនួនពីរ។

ការដេញថ្លៃធ្វើឡើង តាមអ៊ីនធឺណិត និង ដោយផ្ទាល់។ នៅទីបំផុត កាលពីថ្ងៃអង្គារ សៀវភៅមួយក្បាលនេះ ត្រូវបានលក់ឲ្យអ្នកទិញ លាក់អត្តសញ្ញាណម្នាក់ ក្នុងតម្លៃជាង៣លាន៨សែនដុល្លារ បូករួមទាំងពន្ធ។

កាលពីឆ្នាំមុន ព្រះគម្ពីរភាសាហេព្រើរ Codex Sassoon ដែលមានអាយុកាល ជាង១ម៉ឺនឆ្នាំ ត្រូវបានលក់ ក្នុងតម្លៃ ជាង៣៨លានដុល្លារ នៅអាមេរិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner