តំបន់ប្រាសាទក្រិក សម័យរ៉ូម៉ាំង ប្រឈមលិចបាត់ក្នុងសមុទ្រ

តំបន់ប្រាសាទក្រិកបុរាណសម័យ រ៉ូម៉ាំង Delos អាយុកាល២ពាន់ឆ្នាំ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៃអង្គការ UNESCO ប្រឈមនឹងការលិចបាត់ ដោយសារការកើនឡើងនៃកម្រិតនីវវ៉ូទឹកសមុទ្រ ដែលហ៊ុព័ទ្ធជុំវិញ។

ក្នុងរយៈពេលជាច្រើនទសវត្សរ៍មក ដោយសារកំណើនទឹកសមុទ្រ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យទីតាំងល្បីល្បាញនិងសម្បូរប្រាសាទមួយនេះ មានហានិភ័យខ្ពស់ដែលអាចនឹងបាត់បង់ ជារៀងរហូត។

លោកស្រី Veronique Chankowski ប្រធានសាលាបុរាណវិទ្យាបារាំង ប្រចាំទីក្រុងអាថែន ដែលបានដឹកនាំសកម្មភាពអភិរក្សទីតាំងនេះ ជាច្រើនឆ្នាំ បាននិយាយថា ៥០ឆ្នាំទៀត តំបន់ Delos អាចនឹងបាត់ខ្លួន។ លោកស្រីបានសង្កេតឃើញពីការបាក់បែកហេដ្ឋារចនាសម្ព័ន្ធបុរាណបន្ថែមទៀត នៅប៉ុន្មានចុងឆ្នាំក្រោយនេះ បើទោះបីជាគេបានប្រើឈើដើម្បីជាជំនួយទ្រទ្រង់ក៏ដោយ។

តំបន់ប្រាសាទ នេះស្ថិតនៅលើប្រជុំកោះ Aegean Sea នៃច្រកសមុទ្រមេឌីទែរ៉ាណេ រវាងអឺរ៉ុប និងអាស៊ី។ តំបន់នេះទាក់ទាញអ្នកទស្សនា រាប់សែននាក់ ក្នុងមួយឆ្នាំៗ ដោយត្រូវធ្វើដំណើរតាមទឹក បានទៅដល់ទីនោះ។ សម្រាប់ជនជាតិក្រិចបុរាណ Delos គឺជាស្រុកកំណើតរបស់ ពួកអាទិទេព ដែលត្រូវបានគោរព ទាំងក្រិក និងរ៉ូម។ Delos បានទាក់ទាញអ្នកធ្វើធម្មយាត្រា និងអ្នកជំនួញជាច្រើន ហើយទីបំផុត បានក្លាយទៅជាទីក្រុង ដែលមានមនុស្សរបស់នៅ ប្រហែល៣ម៉ឺននាក់ កាលពីសម័យនោះ៕

ប្រភពពី AFP , ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner