គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា អញ្ជើញជួបពិភាក្សាការងារ​ជាមួយ លោក Trieu Quoc Tuan អគ្គនាយក ក្រុមហ៊ុន PV Gas

(វៀតណាម)៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Trieu Quoc Tuan អគ្គនាយក​ក្រុម​ហ៊ុន PV Gas នៅទីស្នាក់កណ្តាលក្រុមហ៊ុន ដែលស្ថិតនៅទីក្រុងហូជីមិញ សាធា​រណរដ្ឋសង្គមនិយមវៀតណាម។

សូមជម្រាបជូនថា ក្រុមហ៊ុន PV Gas បានបង្កើតឡើងនៅចុងឆ្នាំ ១៩៩០ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នដ៏ធំមួយនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលគ្រប់គ្រងដោយរដ្ឋវិនិយោគទៅលើវិស័យឧស្សាហកម្មឧស្ម័ន មានបុគ្គលិកប្រមាណ ៤,២០០នាក់ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vietnam Oil and Gas Group។ ក្រុមហ៊ុន PV Gas ទទួលបានពានរង្វាន់​អន្តរជាតិ ជាសហគ្រាសដែលរកបានប្រាក់ចំណេញល្អបំផុត (Best Profitable Enterprises) ក្នុងឆ្នាំ២០២២ និងបានជាប់ចំណាត់ថ្នាក់ទី២០ ក្នុងចំណោម​ក្រុមហ៊ុនបោះផ្សាយមូលបត្រដ៏មានកិត្យានុភាព និងប្រសិទ្ធភាពបំផុតទាំង៥០ នៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឆ្នាំ២០២៣ ដោយ Vietnam Reporter JSC ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner