រកឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាមរាប់ពាន់គ្រាប់ កប់ក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង (Video Inside)

គ្រាប់សេសសល់ពីសម័យសង្គ្រាមរាប់ពាន់គ្រាប់ កប់ក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែងត្រូវបានគេប្រទះឃើញ។

យោងតាមសេចក្ដីរាយការណ៍ពីមន្ត្រីសាលាដំបូងខេត្តព្រៃវែង ការប្រទះឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាមចំនួន ៦ពាន់ ៥១០គ្រាប់ ដែលកប់ដីនៅបរិវេណអង្គភាពសាលាដំបូងខេត្តព្រៃវែង ក្នុងនោះមានគ្រាប់ Ak47 ចំនួន ៧៥០គ្រាប់ ប្រភេទគ្រាប់ AR15 ចំនួន ១៦៦០គ្រាប់ និងប្រភេទគ្រាប់ RPK ចំនួន ៤១០០គ្រាប់។

ក្រោយដឹងព័ត៌មាននេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ិត ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយមន្ត្រីបច្ចេកទេស នៃអង្គការកំម្ចាត់មីន Halo Trust កម្ពុជា បានចុះត្រួតពិនិត្យនៅទីតាំងនេះ។

បច្ចុប្បន្នគ្រាប់ទាំងអស់នេះ ត្រូវបានកម្លាំងនគរបាលជំនាញ នាំយកទៅប្រគល់ជូនមន្ត្រីបច្ចេកទេសអង្គការកម្ចាត់មីន HaloTrust កម្ពុជា រួចរាល់៕

ads banner