បារាំងនឹងប្រើ «តាក់ស៊ីហោះ» អំឡុងកីឡាអូឡាំពិក លើកដំបូងក្នុងពិភពលោក

រដ្ឋមន្ត្រីដឹកជញ្ជូន ប្រទេសបារាំង លោក Patrice Vergriete បានប្រាប់ថា «តាក់ស៊ីហោះ» នឹងត្រូវប្រើប្រាស់សម្រាប់ដឹកមនុស្ស នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស នៅក្នុងខែកក្កដា និងសីហា ជាអ្វីដែលពុំធ្លាប់មានកន្លងមក។

តាក់ស៊ីហោះនេះមានម៉ូឌែល VoloCity ផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ Volocopter។ តាកស៊ីហោះនេះ អាចធ្វើដំណើរក្នុងល្បឿន ១១០គីឡូម៉ែត្រ ក្នុង១ម៉ោង។

លោក Patrice Vergriete បានប្រាប់កាសែតប្រចាំថ្ងៃ Le Parisien កាលពីថ្ងៃពុធ ថា យានជំនិះដែលស្រដៀងនឹងឧទ្ធម្ភាគចក្រតូចបែបនេះ អាចមានប្រយោជន៍សម្រាប់សេវាកម្មសង្គ្រោះ ជាដើម។ ប្រសិនបើហោះសាកល្បងបានជោគជ័យដោយមិនបង្កសំលេងរំខានខ្លាំងពេក គេនឹងប្រើវាសម្រាប់ដឹកមនុស្ស ដូចជាអ្នកគាំទ្រកីឡាករជាដើម។

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner