លោក Elon Musk បង្ហើបគម្រោងផលិតទូរស័ព្ទម៉ាក X ក្រោយហាមបុគ្គលិកប្រើ Iphone
អត្ថបទដោយ៖
លន់ សារ៉ាត
លោក មហាសេដ្ឋីអាមេរិក Elon Musk បានប្រាប់ថា លោកគ្រោងនឹងផលិតទូរស័ព្ទឆ្លាតវៃ ម៉ាក X។ ម្ចាស់ក្រុមហ៊ុន SpaceX និង Tesla រូបនេះ ចាត់ទុកថា វាគឺជាជំហានបន្ទាប់ នៃការវិនិយោគលើវិស័យបច្ចេកវិទ្យា របស់ខ្លួន. នេះបើយោងតាមការចុះផ្សាយរបស់កាសែត Business Insider។
លោក និយាយថា ក្រុមហ៊ុនX នឹងចាប់ដៃគូជាមួយ Samsung ផលិតទូរស័ព្ទម៉ាក X ប៉ុន្តែ លោកមិនបញ្ជាក់ថានឹងចាប់ផ្តើមនៅពេលនណាដទេ។
ការបង្ហើបពីគម្រោងនេះកើតមានឡើង ក្រោយពេល ១ថ្ងៃ ដែលលោក Elon Musk បានគំរាមហាមឃាត់បុគ្គលិកក្នុងក្រុមហ៊ុនរបស់លោក កុំឲ្យប្រើប្រាស់ iPhone បើវាមានបញ្ចូលកម្មវិធី AI របស់ក្រុមហ៊ុន OpenAI ទៅក្នុងប្រព័ន្ធប្រតិបត្តិការ។ លោក Musk ចាត់ទុកថា ការណ៍នេះរំលោភសន្តិសុខ ដែលមិនអាចទទួលយកបាន។
ប្រភពពី businessinsider ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ