វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីពិភពលោកនៃអ្នកបរិច្ចាគឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

ភ្នំពេញ៖ វីតាល់ បានចូលរួមជាឧបត្ថម្ភគាំទ្ររៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ខួប ២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណ សប្បុរសជនបរិច្ចាគឈាម” ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រមាណ ៥០០នាក់ និងទទួលបានអំណោយឈាមប្រមាណ ៥០០ផ្លោក។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងថា រាល់ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់សប្បុរសជនគឺប្រៀបបានដូចជាការផ្តល់ជីវិត និងក្តីសង្ឃឹមថ្មីទៅកាន់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។ ឯកឧត្តមបានអំពាវនាវឱ្យសប្បុរសជនទាំងអស់បន្តស្ម័គ្រចិត្តបរិច្ចាគឈាម និងចូលរួមផ្សព្វផ្សាយពីសារសំខាន់នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមដែលអាចធ្វើបានទាំងវិស័យរដ្ឋ និងឯកជន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ទៅដល់ក្រុមហ៊ុន វីតាល់ ដែលតែងតែងចូលរួមឧបត្ថម្ភគាំទ្រ និងផ្សព្វផ្សាយនូវរាល់សកម្មភាពបរិច្ចាគឈាមនាពេលកន្លងមក។  

ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី១៤ មិថុនា នាឆ្នាំនេះ ក្រុមហ៊ុន វីតាល់ បានចូលរួមឧបត្ថម្ភធំ ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជម្រុញឱ្យមានការកើនឡើងនូវ ចលនាបរិច្ចាគឈាម ដើម្បីបំពេញសន្និធិឈាម ពោលគឺបំផុសបង្កើតឱ្យមានទំនួលខុសត្រូវសង្គម និងបង្កើតទម្លាប់នៃវប្បធម៌ចែករំលែកពីយុវជនជំនាន់ក្រោយៗ។

លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ក្នុងនាមជាដៃគូឧបត្ថម្ភធំ បានឱ្យដឹងថា ចក្ខុវិស័យរបស់វីតាល់មិនត្រឹមតែជាក្រុមហ៊ុនផលិតទឹកពិសាគុណភាពខ្ពស់ កម្រិតស្តង់ដារអន្តរជាតិតែប៉ុណ្ណោះទេ វីតាល់តែងបណ្តុះស្មារតីចែករំលែក និងផ្ដល់ត្រឡប់ទៅវិញ តាមរយៈការចូលរួមសកម្មភាពសង្គមនានា ចាប់តាំងពីពាណិជ្ជសញ្ញានេះកកើតមកម៉្លេះ តួយ៉ាងដូចជាការចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីប្រមូលអំណោយឈាម នាថ្ងៃនេះជាដើម។

គួរបញ្ជាក់ផងដែរថា វីតាល់ជាក្រុមហ៊ុនឯកជនគម្រូ និងឈានមុខគេមួយក្នុងស្រុក ដែលតែងតែចូលរួមគាំទ្រឧបត្ថម្ភនូវរាល់សកម្មភាពសង្គម ជាពិសេសគឺឧបត្ថម្ភយ៉ាងសកម្មលើការប្រមូលអំណោយឈាមពីសប្បុរសជន ដែលបានចាប់ដៃសហប្រតិបត្តិការជាង ១០ឆ្នាំកន្លងមកហើយ៕ អត្ថបទ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner