កូឡុំប៊ីផ្អាកលក់ធ្យូងថ្ម ឱ្យអ៊ីស្រាអែល ព្រោះទង្វើនៅហ្គាហ្សា

បរទេស៖ ប្រធានាធិបតីនៃប្រទេសកូឡុំប៊ី លោក Gustavo Petro បានប្រកាស កាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកនឹងផ្អាកការនាំចេញធ្យូងថ្ម ទៅកាន់ប្រទេសអ៊ីស្រាអែល ជាការស្តីបន្ទោសចំពោះសង្រ្គាមដ៏ប្រល័យ របស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។

ប្រទេស កូឡុំប៊ី ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ គឺជាអ្នកផ្គត់ផ្គង់ធ្យូងថ្មដ៏សំខាន់ របស់អ៊ីស្រាអែល ជាមួយនឹងការនាំចេញប្រហែល ៤៥០លានដុល្លារ ក្នុងឆ្នាំ២០២៣ នេះបើយោងតាមស្ថានទូតអ៊ីស្រាអែល ប្រចាំនៅកូឡុំប៊ី។

យោងតាមរដ្ឋាភិបាលកូឡុំប៊ី បំរាមនាំចេញធ្យូងថ្មបែបនេះ នឹងចូលជាធរ នៅមានរយៈពេល៤ថ្ងៃ ខាងមុខ។ កូឡុំប៊ីគូសបញ្ជាក់ពីតួនាទីរបស់ធ្យូងថ្មថា ជាធនធានយុទ្ធសាស្ត្រសម្រាប់ការផលិតអាវុធ ការចល័តទ័ព ប្រតិបត្តិការយោធា របស់ប្រទេសអ៊ីស្រាអែល។

លោក Petro បានឲ្យដឹងថា ការនាំចេញធ្យូងថ្ម ទៅកាន់ប្រទេសអ៊ីស្រាអែល នឹងមានឡើងវិញ លុះត្រាតែមានការបឈ្ឈប់អំពើប្រល័យពូជសាសន៍ នៅហ្គាហ្សា។

លោកប្រធានាធិបតី Petro បាននិយាយផងដែរថា ប្រទេសកូឡុំប៊ីនឹងបញ្ឈប់ការទិញអាវុធដែលផលិតដោយអ៊ីស្រាអែល បើទោះបីជាដឹងថា អ៊ីស្រាអែលគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយ សម្រាប់កងកម្លាំងសន្តិសុខ របស់ប្រទេសនេះ ក៏ដោយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner