ក្រុមកីឡាករនិងគ្រូបង្វឹក វាយកូនបាល់កម្ពុជាចេញទៅបោះជំរុំហ្វឹកហាត់នៅសៀមរាបត្រៀមDAVIS CUP
(ភ្នំពេញ)៖ ក្រុមកីឡាករនិងគ្រូបង្វឹក ដឹកនាំដោយ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាបាយកូនបាល់លម្ពុជា នាព្រឹកថ្ងៃទី១៦នេះ បានចេញដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីបោះជំរុំហ្វឹកពង្រឹងសមត្ថភាពត្រៀមដណ្តើមកៅអីទៅកាន់គ្រុបទី៣នៃព្រឹត្តិការDAVIS CUP។
កម្មវិធីបោះជំរុំហ្វឹកហាត់នៅទីតាំងខេត្តទេសចរណ៍សប្បូរដោយប្រាសាទបុរាណនេះ គឺមានរយះពេល៤ថ្ងៃចាប់ពី១៦ដល់ងថ្ងៃទី១៩ ខែ មីថុនា ឆ្នាំ២០២៤នេះ បានធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពនិងបង្កើតការយល់ចិត្តគ្នានៅក្នុងក្រុមឪ្យមានសាមគ្គីភាព មិត្តភាព រួមគ្នាជាធ្លុងមួយត្រៀមដណ្តើមជោគជ័យពីព្រឹត្តោការណ៍ការបកកួតកីឡាវាយកូនDAVIS CUP គ្រុបទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ នាខែ កក្តដា ឆ្នាំ២០២៤។
កម្មវិធីបោះជំរុំហ្វឹកហាត់រយះពេល៤ថ្ងៃនេះកីឡាត្រូវហ្វឹកជាមួយគ្រូបង្វឹកជនជាតិបារាំង និងដាណាម៉ា ដោយមានការហ្វឹកហាត់ពេលព្រឹក និងល្ងាច និងត្រូវហូបចុកស្នាក់នៅរួមគ្នា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ DAVIS CUP ដែលកម្ពជាទទួលធើជាម្ចាស់លើកដំបូងនេះ ដំណើចាប់ាពីទី៨ដល់១៣ ខែ តុលា ឆ្មាំ២០២៤៕
រូបភាព ជីម ភារ៉ា អត្ថបទ ជាវ ចន្ធូ