ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និង គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច អញ្ជើញមកដល់ប្រទេសកម្ពុជាវិញ ក្រោយបញ្ចប់ទស្សនកិច្ច នៅប្រទេសវៀតណាម ប្រកបដោយផ្លែផ្កា

(ភ្នំពេញ)៖នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ និងគណៈប្រតិភូនជាន់ខ្ពស់ក្រសួងអធិការកិច្ច បានធ្វើមាតុភូមិនិវត្តន៍មកដល់ រាជធានីភ្នំពេញវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយសប្តាហ៍ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងតបតាមការ អញ្ជើញរបស់ឯកឧត្តម ឌ័ន ហុង ហ្មង (Doan Hong Phong) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលសាធារណរដ្ឋ សង្គមនិយមវៀតណាម ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអធិការកិច្ច ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនេះ ពិតជាទទួលបានលទ្ធផលផ្លែផ្កាគួរជាទីកត់សម្គាល់ ដែលស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់នូវលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភា ភាគីដែលជាការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នាដែលមានស្រាប់ និងមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ នឹងកាន់តែពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចឈានមួយកម្រិតបន្ថែមទៀតជាមួយគ្នានេះដែរ វិស័យឯកជន នឹងជួយជំរុញចំណងទំនាក់ទំនងកាន់តែល្អប្រសើររវាងប្រទេសកម្ពុជា-វៀតណាម និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច នៅក្នុងប្រទេសទាំងពីរ ។

ដំណើរទស្សនកិច្ចផ្លូវការនេះ រួមចំណែកពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាព ជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភារាយូរអង្វែងរវាងប្រទេសទាំងពីរ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner