សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្ន រាជធានីភ្នំពេញ មានពលរដ្ឋរស់នៅ និងស្នាក់នៅប្រមាណ ៣លាននាក់ ខណ:ម៉ូតូ និងរថយន្ត មានប្រមាណ ២លានគ្រឿង

ភ្នំពេញ៖ បច្ចុប្បន្ន រាជធានីភ្នំពេញ ប្រជាពលរដ្ឋរស់នៅ និងស្នាក់នៅរាជធានីភ្នំពេញ បច្ចុប្បន្នមានប្រមាណ ៣លាននាក់ ខណ:មធ្យោបាយធ្វើដំណើរដូចជាមានម៉ូតូ និងរថយន្ត ប្រមាណ ២លានគ្រឿង ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជធានីភ្នំពេញ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់នៅ និងស្នាក់នៅប្រមាណ៣លាននាក់ ខណ:សម្ដេចតេជោ លោកមានប្រសាសន៍ថា ពេលចូលមកភ្នំពេញដំបូង ក្រោយរំដោះពីសង្គ្រាម ជាង៧០នាក់ប៉ុណ្ណោះ។ ជាមួយនឹងប្រជាជនប្រមាណ ៣លាននាក់ រាជធានីភ្នំពេញ មានមធ្យោបាយធ្វើដំណើរម៉ូតូ និងរថយន្ត ប្រមាណ ២លានគ្រឿង នាពេលបច្ចុប្បន្ន។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ខ្ញុំធ្លាប់និយាយហើយថា ខ្ញុំមិនអាចហាមអ្នកភ្នំពេញ មិនឲ្យកើតកូនបានទៀតនោះទេ ហើយក៏មិនអាចឲ្យអ្នកភ្នំពេញ ឈប់ទិញឡាន ឬ ក៏ម៉ូតូទៀតនោះដែរ មានតែលើកទឹកចិត្ត ដើម្បីបន្ថែម ។ កិច្ចការរបស់រដ្ឋ មានតែដោះស្រាយបញ្ហាកកស្ទះ, បញ្ហាកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលយើងនិយាយពីគុណភាព។ គុណភាព សំដៅទៅលើភាពសម្បូរបែប និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងរាជធានីភ្នំពេញ គឺមានភាពល្អប្រសើរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ភាពសម្បូរបែបនៅក្នុងរាជធានី និងទីក្រុង គឺបានបញ្ជាក់យ៉ាងច្បាស់ពីការរីកច្រើនរបស់ប្រទេសកម្ពុជាទាំងបរិមាណ និងគុណភាព។ ដរាបណាកម្ពុជា នៅតែមានស្ថិរភាព និងសន្ដិភាពនោះ ការអភិវឌ្ឍរីកច្រើននឹងនៅតែមានបន្ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner