បន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះចុះដកហូតសាច់បង្កក​មានសារធាតុគីមីជាងមួយតោនក្នុងការត្រួតពិនិត្យមួយ

បន្ទាយមានជ័យ៖ មន្ត្រីចម្រុះរួមមាន មន្ត្រីសាខា ក.ប.ប. ខេត្ត​បន្ទាយមានជ័យ មន្ត្រីសាខាគយបានឃាត់រថយន្ត​ដឹកជញ្ជូន​មួយ​គ្រឿងដើម្បីត្រួតពិនិត្យ។ការឆែកឆេរ​បានរកឃើញសាច់​បង្កកចម្រុះដែលមានសារធាតុគីមីមានទម្ងន់ជាងមួយតោន និងបានយកទៅកម្ទេចចោលកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤តាមវិធានបសុពេទ្យ ។

ប្រភពបានឱ្យដឹងថា ការបង្ក្រាបសាច់បង្កកបានប្រព្រឹត្តិទៅ​កាលពីថ្ងៃទី១៥ ខែមិថុនានៅចំណុចសាលាក្រហម នៃភូមិ​សូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ។ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញដឹកចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកតាមច្រករបៀងដោយ​ពុំមានលិខិតអនុញាតិពីជំនាញ​ផលិតកម្ម និងបសុព្យាបាលនិង ជំនាញជលផលនៃក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ​ទេ។ផលិតផល​ទាំង​នោះ​ភាគ​ច្រើនបានខូចគុណភាពអស់ហើយព្រោះតែរក្សាទុកក្នុងសីតុណ្ហភាព ការវេចខ្ចប់មិនសមស្រប​និងមាន​រយ:ពេលច្រើន​ថ្ងៃទៀតផង។

សាច់បង្កកដែលមានសាធាតុគីមី ចំនួន១.២៥៤គីឡូក្រាម ក្នុងនោះជាប្រភេទជើងមាន់,កោះមាន់ ,ខួរគោ និងពោះវៀន​ជ្រូក ៕

ដោយ៖ឃិន គន្ធា

ads banner