អភិបាលខេត្តកំពង់ចាមអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្រ្តប្រវែងជាង ១០០គីឡូម៉ែត្រ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជា​មួយក្រុមការងារខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញ​ចុះពិនិត្យស្ថានីយ ប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកពោធិ ស្រុកស្រីសន្ធរ។

ប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ មានប្រវែងសរុបប្រវែង ១០៥,​៣៧​គីឡូម៉ែត្រ ក្នុងនោះចែកចេញជាប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូ​ម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមាន​ស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ៧គ្រឿងចំនួនមួយកន្លែង ដោយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីច្រើនជាង ៨ ០០០ ហិកតា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានណែនាំឲ្យអាជ្ញាធរ​មូលដ្ឋាន និងមន្ត្រីបច្ចេកទេស ខិតខំយកចិត្តទុកដាក់ថែរក្សានូវ​សមិទ្ធផល​ជាប្រវត្តិសាស្ត្រមួយនេះឲ្យបានប្រើប្រាស់គង់វង្ស​យូរអង្វែង៕
ដោយ៖លីពៅ

ads banner