មេដឹកនាំចិន៖ ទំនាក់ទំនងចិន និងអូស្រ្តាលី កំពុងដើរលើផ្លូវត្រូវ

កង់បេរ៉ា៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានថ្លែងចេញពីទីក្រុងកង់បេរ៉ា នៅថ្ងៃចន្ទនេះថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលី កំពុងស្ថិតនៅលើផ្លូវត្រូវ ខណៈដែលភាគីដៃគូពាណិជ្ជកម្មទាំងពីរបានផ្លាស់ប្តូរជម្លោះសេដ្ឋកិច្ចទ្វេភាគី។

ក្នុងនាមជាមេដឹកនាំចិនដែលមកបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក លោក លី បានជួបពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អាន់ថូនី អាល់បាណេស បន្ទាប់ពីពិធីស្វាគមន៍នៅឯវិមានរដ្ឋសភា។ នាយករដ្ឋមន្រ្តីចិនរូបនេះ បានថ្លែងបន្ទាប់ពីកិច្ចប្រជុំនោះថា ក្នុងរយៈពេលតិចជាងមួយឆ្នាំ លោកនាយករដ្ឋមន្ត្រី អាល់បាណេស និងខ្ញុំបានជួបប្រជុំគ្នាជាច្រើនលើក ហើយក៏បានផ្លាស់ប្តូរទស្សនកិច្ចទៅកាន់ប្រទេសរៀងៗខ្លួនទៅវិញទៅមកផងដែរ។

ប្រការនេះបង្ហាញថា ប្រទេសរបស់ពួកយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់យើង ហើយថា ទំនាក់ទំនងនេះស្ថិតនៅលើផ្លូវត្រូវ នោះគឺការកែលម្អ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ លោក លី បន្ថែមថា គាត់ និងលោក អាល់បាណេស បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាដោយស្មោះត្រង់លើភាពខុសគ្នា និងការខ្វែងគំនិតគ្នាមួយចំនួន ខណៈដែលលោក អាល់បាណេស វិញ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការសន្ទនាដោយស្មោះត្រង់។

គួររម្លឹកផងដែរថា កាលពីឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មអូស្ត្រាលី និងចិនបានកើនឡើងដល់ជាង ២១៥ពាន់លានដុល្លារ ស្របពេលដែលរបាំងពាណិជ្ជកម្មរបស់ប្រទេសចិនត្រូវបានលុបចោល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner