ប្រេស៊ីល៖ បាតុកម្មគាំទ្រឲ្យឈប់ចាត់ទុក «ការប្រើកញ្ឆា ជាបទឧក្រិដ្ឋ»

បរទេស៖ ប្រជាជនប្រេស៊ីល កាលពីចុងសប្តាហ៍ បានធ្វើដំណើរតាមដងផ្លូវនានា ក្នុងទីក្រុង Sao Paulo ដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសនេះ ដើម្បីដើរដង្ហែក្បួន គាំទ្រឲ្យ «ឈប់ចាត់ទុកការប្រើប្រាស់កញ្ឆា ជាបទឧក្រិដ្ឋ»។

នៅឆ្នាំ២០២៤នេះ តុលាការកំពូលប្រេស៊ីលគ្រោងនឹងសម្រេច លើការផ្លាស់ប្តូរជាប្រវត្ថិសាស្ត្ររបស់ប្រទេសមួយនេះ ជុំវិញការប្រើប្រាសកញ្ឆា។ កាលពីឆ្នាំ២០០៦ ប្រេស៊ីលបានចេញច្បាប់ហាមឃាត់ការប្រើប្រាស់ និងដាំដុះដំណាំកញ្ឆាគ្រប់ប្រភេទ ឲ្យតែជាប្រភេទអាជីវកម្ម តែលើកលែងសម្រាប់ការដាំប្រើប្រាស់លក្ខណៈឯកជន បន្តិចបន្តួច។

យ៉ាងណាមិញ ប្រេស៊ីលជាប្រទេសមានអំណោយផលអាកាសធាតុ លើការដាំដំណាំកញ្ឆា ប្រភេទស្រាល Sativa L ដើម្បីអាចប្រើប្រាស់បាន ក្នុងវិស័យវេជ្ជសាស្ត្រ និងឧស្សាហកម្ម សម្រាប់ទីផ្សាអន្តរជាតិ ដែលជួយជំរុញដំណើរការសេដ្ឋកិច្ច។

ច្បាប់ប្រឆាំងគ្រឿងញៀនឆ្នាំ២០០៦ បាននាំឲ្យមានការដាក់ពន្ធនាគារលើក្រុមជួញដូរ រួមទាំង លើក្រុមសហគមន៍ ដែលនាំឲ្យមានការរិះគន់ ចំពោះរឿងនេះ។

ក្រុមអ្នកតវ៉ាយល់ឃើញថា កញ្ឆាសម្រាប់ការប្រើប្រាស់ ផ្នែកវេជ្ជសាស្រ្តសំខាន់ ជាពិសេស អាចសម្រាប់ព្យាបាលអ្នកជំងឺជំងឺឆ្កួតជ្រូក។ ការណ៍ហើយ ដែលពួកគេស្នើដល់តុលាការសម្រេចឡើងវិញ លើច្បាប់នេះ តាមរយៈការប្រើប្រាស់កញ្ឆា ស្ថិតក្រោមការត្រួតពិនិត្យ តែមិនមែនជា បទឧក្រិដ្ឋ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner