កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន២ថ្ងៃរកមិនឃើញតម្រុយបញ្ចប់សង្គ្រាម (Video Inside)
អត្ថបទដោយ៖
Apsara Net
កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែនបានបញ្ចប់ហើយ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថ្លែងថារដ្ឋាភិបាលក្រុង Kyiv នឹងរៀបចំកិច្ចចរចាសន្តិភាពជាមួយ រុស្ស៊ី នៅថ្ងៃស្អែក ប្រសិនបើទីក្រុងមូស្គូដកខ្លួនចេញពីទឹកដីអ៊ុយក្រែនទាំងអស់។ ចំណែកពីរុស្ស៊ីនោះវិញបានអះអាងថា រដ្ឋាភិបាលក្រុងម៉ូស្គូ នឹងយល់ព្រមចរចាជាមួយនឹងអ៊ុយក្រែន បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែន នឹងដកកងទ័ពចេញពីតំបន់ចំនួន៤ ដែលរុស្ស៊ីបានកាត់ជាតំបន់រណប និងអ៊ុយក្រែនត្រូវបោះបង់ចោលនូវគំនិតចង់ចូលរួមជាសមាជិករបស់អង្គការណាតូ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍