ពិព័រណ៍ «រូបចម្លាក់ខ្មែរ» រយៈពេល៦ខែ បើកនៅចំថ្ងៃចម្រើនព្រះជន្មសម្តេចម៉ែ (Video Inside)
អត្ថបទដោយ៖
Apsara Net
ពិព័រណ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកកម្ពុជាវិញ» នឹងបើកឱ្យពលរដ្ឋចូលទស្សនា រយៈពេល៦ខែ ដែលចាប់ផ្តើមពីថ្ងៃទី១៨មិថុនា នៅសារមន្ទីរជាតិកម្ពុជា។ ថ្ងៃទី១៨មិថុនា គឺជាទិវាគំរប់ព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគំរប់ ៨៨យាងចូល៨៩ព្រះវស្សា។
សេចក្តីជូនដំណឹងរបស់សារមន្ទីរជាតិកម្ពុជា នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីចំរើនព្រះជន្មសម្តេចម៉ែ, សារមន្ទីរជាតិកម្ពុជា នឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរ ដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល ៦ខែ គឺរវាងពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។