ផ្ទះជាង៤០០ខ្នង និងស្ត្រី២នាក់ រងរបួសនៅកំពត ដោយសារខ្យល់កន្ត្រាក់ (Video Inside)

មនុស្ស២នាក់បានរងរបួស ខណៈផ្ទះជាង៤០០ខ្នង នៅក្នុងខេត្តកំពត ត្រូវបានខូចខាត និងដួលរលំដោយសារគ្រោះធម្មជាតិកាលពីចុងសប្តាហ៍នេះ។

យោងតាមគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត ផ្ទះជាង៤០០ខ្នង ដែលរងគ្រោះបានកើតឡើង នៅក្នុងស្រុកចំនួន៥ គឺស្រុកទឹកឈូរ, ស្រុកកំពង់ត្រាច, ស្រុកដងទង់, ស្រុកឈូក និងស្រុកជុំគីរី។

ក្នុងចំណោមស្រុកទាំង៥ គឺស្រុកទឹកឈូបានរងគ្រោះខ្លាំងជាងគេ ដោយមានផ្ទះ២២៣ខ្នង បានរងការប៉ះពាល់ និងស្ត្រី២នាក់ក្នុងនោះម្នាក់មានផ្ទៃពោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។

នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត នៅក្នុងស្រុកបវេលខេត្តបាត់ដំបង ផ្ទះចំនួន ២៤ខ្នង បានរងនឹងគ្រោះធម្មជាតិកន្ត្រាក់ផងដែរ វេលាល្ងាចថ្ងៃទី១៦មិថុនា។ ករណីគ្រោះធម្មជាតិក្នុងភូមិចំនួន២ នៃឃុំឃ្លាំងមាសនោះ មិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។

ads banner