បញ្ជូនក្មេងទំនើង១២នាក់ទៅតុលាការ (Video Inside)

ក្មេងទំនើង១២នាក់ ក្នុងចំណោមជនសង្ស័យ ១៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ បន្ទាប់ពីបានបង្ហាញមុខជាសាធារណៈដល់ក្រុមអ្នកសារព័ត៌មាន។

ការបង្ក្រាបក្មេងទំនើង គឺជាកិច្ចការអទិភាពមួយដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីក្រុមទំនើងប្រើដាវសាំមូរ៉ៃ បានបង្កឱ្យមានភាពភ័យខ្លាចដល់ពលរដ្ឋក្នុងសហគមន៍។

យោងតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្មេងទំនើង ១២នាក់នោះ គឺជាក្រុមក្មេងទំនើងដែលតែងតែជិះម៉ូតូដេញកាប់ចាក់គ្នា បង្កភាពអាណាធិបតេយ្យ នៅក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៤ បានជំរុញសមត្ថកិច្ចបន្តបង្ក្រាបក្រុមក្មេងទំនើងនេះ ឱ្យអស់ពីមូលដ្ឋានក្នុងសហគមន៍។

យោងតាមក្រសួងយុត្តិធម៌ ក្នុងរយៈពេល២៤ថ្ងៃចុងក្រោយនេះ គិតត្រឹមថ្ងៃទី១៦មិថុនា, តុលាការបានចាត់ការលើសំណុំរឿងក្មេងទំនើប ១៥១ករណី ដែលមានជនសង្ស័យចំនួន ៩៧១នាក់ ក្នុងនោះតុលាការបានឃាត់ខ្លួនក្មេងទំនើងបាន ៦៧០នាក់ និងមានក្មេងទំនើង៣០១នាក់កំពុងរត់គេចខ្លួន។

ក្រៅពីក្មេងទំនើងទាំង១២នាក់ ដែលបង្ហាញមុខមុនបញ្ជូនទៅតុលាការនៅថ្ងៃនេះ, សមត្ថកិច្ចបានបង្ហាញមុខជនសង្ស័យម្នាក់ ដែលឃាតករសម្លាប់ទារកអាយុ ៤ខែ ក្នុងហេតុការណ៍មួយ ដែលបានកើតឡើង កាលពីថ្ងៃទី១៥ ខែមិថុនា ខណ្ឌទួលគោក រាជធានីភ្នំពេញកន្លងមកនេះផងដែរ។

ads banner