អារ៉ាប៊ី សាអូឌីត សម្រេចទិញ គោ ពពែ ចៀម របស់ថៃ

កាសែតថៃ Bangkok Post បានចេញផ្សាយថា ប្រទេស អារ៉ាប៊ី សាអូឌីត បានសម្រេចនាំចូលសត្វគោ ចៀម និងពពែ រស់ ពីប្រទេសថៃ។ នេះបើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ។

កាសែតនេះបានរាយការណ៍ថា លោករដ្ឋមន្ត្រី Phumtham Wechayachai បាននិយាយថា សត្វរស់ទាំងនោះ នឹងត្រូវនាំចេញពីប្រទេសថៃ ទៅរក្សាទុក និងសម្លាប់ យកសាច់ នៅអារ៉ាប៊ី សាអូឌីត។ លោកបន្ថែមថា ភាគីទាំងពីរនឹងចុះកិច្ចព្រមព្រៀងជាផ្លូវការនាពេលខាងមុខ។

ថ្មីៗនេះ ភាគី អារ៉ាប់ប៊ី សាអ៊ូឌីត ក៏បានអនុញ្ញាតឲ្យនាំចូលមាន់ ពីប្រទេសថៃផងដែរ។ នេះបើតាមលោករដ្ឋមន្ត្រីពាណិជ្ជកម្មថៃ ដដែល។

កាលពីឆ្នាំមុន តម្លៃពាណិជ្ជកម្មរវាងប្រទេសថៃ និងអារ៉ាប៊ី សាអូឌីត មានចំនួន ៨,៧៩ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ ក្នុងរយៈពេល ៤ខែដំបូង នៃឆ្នាំ២០២៤ តម្លៃពាណិជ្ជកម្មធ្លាក់ចុះ ១៧% ធៀបនឹងដូចគ្នា កាលពីឆ្នាំមុន នេះបើតាមកាសែត Bangkok Post៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner