វៀតណាមចង់ជួល CEO បរទេស ឲ្យគ្រប់គ្រងសហគ្រាសរដ្ឋ

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើឱ្យសហគ្រាសរដ្ឋ ពិចារណា ជួលនាយកប្រតិបត្តិ ឬ CEO ជាជនបរទេស ដែលមិនមែនជាសមាជិកបក្សកុម្មុយនិស្ត ដោយលើកហេតុផលថា ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស។ នេះបើតាមកាសែត VNexpress កាលពីថ្ងៃអាទិត្យ។

អំឡុងកិច្ចប្រជុំជាមួយ CEO មកពីសហគ្រាសរដ្ឋធំៗ ជាង១៥០នាក់ លោក Chinh ក៏បានជំរុញឱ្យសហគ្រាសរដ្ឋ កែសម្រួលប្រាក់បៀវត្សរ៍ និងគោលនយោបាយប្រាក់បៀវត្សរ៍ ដើម្បីទាក់ទាញធនធានមនុស្ស ដែលមានគុណភាពខ្ពស់ ខណៈដែលអាជីវកម្មភាគច្រើន បង្ហាញថា ថ្នាក់គ្រប់គ្រងក្នុងស្រុក នៅមានកម្រិត លើសមត្ថភាព និងប្រសិទ្ធភាព ជាហេតុនាំឲ្យអាជីវកម្មធ្លាក់ចុះ។

សហគ្រាសរដ្ឋវៀតណាម បានរួមចំណែកយ៉ាងធំធេងក្នុងថវិកាជាតិ។ កាលពីឆ្នាំមុន ប្រាក់ចំណូលសរុបរបស់អាជីវកម្មរដ្ឋ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ជាង៦៧ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណេញមុនបង់ពន្ធ មានប្រហែល ជិត ៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមកាសែត VNexpress ដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner