ហុងកុងជាទីក្រុងថ្លៃជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៤
ហុងកុង៖ យោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Demographia International Housing Affordability បានឱ្យដឹងថា ទីក្រុងហុងកុងបានឈរនៅលំដាប់កំពូលជាទីក្រុងថ្លៃជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤។ ហើយហុងកុងក៏ជាទីក្រុងមានទីតាំងនៅអាស៊ីតែមួយគត់ ដែលជាប់ឈ្មោះក្នុងបញ្ជីទីក្រុងកំពូលទាំង១០នៅលើពិភពលោក។
នេះជាឆ្នាំទី១៤ហើយដែលទីក្រុងល្បីល្បាញបំផុតរបស់អាស៊ីមួយនេះ បានគ្រងតំណែងជាដែនដីថ្លៃបំផុតខាងទីផ្សារអចលនទ្រព្យ។ របាយការណ៍ប្រចាំឆ្នាំនេះ បង្កើតឡើងដោយផ្អែកលើការវាយតម្លៃពីតម្លៃលំនៅដ្ឋានក្នុងទីក្រុងធំៗចំនួន៩៤ នៅក្នុងប្រទេសចំនួន៨។
ក្រៅពីហុងក្រុង ទីក្រុងថ្លៃជាងគេបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៤ ផ្សេងទៀត មានដូចជា៖ ទីក្រុងស៊ីដនី ទីក្រុងអាឌែលឡេត និងក្រុង មែលប៊ន របស់ប្រទេសអូស្រ្តាលី ទីក្រុង Vancouver និង ទីក្រុងតូរ៉ុនតូ របស់ ប្រទេសកាណាដា និង ទីក្រុង ៥ទៀតរបស់អាមេរិក ដូចជា San Jose Los Angeles សាន់ហ្វ្រាន់ស៊ីស្កូ សាន់ឌីហ្គោ និង ហូណូលូលូ។
ប្រភព៖ timeout ប្រែសម្រួលដោយ៖ ឈឹម ទីណា