កម្ពុជា អាចនឹងចាកចេញពីចំណាត់ថ្នាក់ប្រទសអភិវឌ្ឍន៍តិចតួចមកជាប្រទេសកំពុងអភិវឌ្ឍន៍ឆ្នាំ២០២៩

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ បានលើកឡើងថា កម្ពុជា និងត្រៀមខ្លួនចាកចេញពី ប្រទេសកម្រិតអភិវឌ្ឍន៍តិចតួច និងក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ នៅឆ្នាំ២០២៩ ខាងមុខនេះ ។

ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យបានលើកឡើងថា កម្ពុជាបច្ចុប្បន្ននេះនៅជាប្រទេសអភិវឌ្ឍន៍តិចតួច ខណៈដែលថៃ វៀតណាម និងម៉ាឡេស៊ី គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រទេសសាំងហ្គារពួរ សហគមន៍អឺរ៉ុ សហរដ្ឋអាមេរិក គឺជាប្រទេសអភិវឌ្ឍន៍ ។

ការលើកឡើងរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាថិការការផ្តល់យោបល់លើ គោលនយោបាយពាណិជ្ជកម្ម ក្នុងឱកាធ្វើសន្និសីទស្តីពី លទ្ធផលនៃការចូលរួមក្នុងកម្មវិធីវេទិកាថ្នាក់ដឹកនាំសកល អបអរសាទរខួបលើកទី៦០ នៃសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា បន្ថែមថា សំរាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួនេះ និងផ្តល់នូវការប្រែប្រួលនូវសេដ្ឋកិច្ចមួយចំនួន កម្ពុជាត្រូវធ្វើយ៉ាងណាត្រូវស្វែងរកប្រភពនៃការជំរុញឱ្យមានកើនសេដ្ឋកិច្ចថែមទៀត តាមរយៈការធ្វើពិពិធភាពសេដ្ឋកិច្ច ក្នុងការពង្រឹងនូវគោលនយោបាយជាច្រើន ជាពិសេសគោលនយោបាយពាក់ព័ន្ធទៅនិងវិស័យឌីជីថល ដែលសេដ្ឋកិច្ចពិភពលោកបាននិងកំពុងវិវត្តន៍ទៅជាប្រព័ន្ធឌីជីថល ការធ្វើបដិវត្តន៍ឧស្សាហកម្ម៤.០ក៏ជាចំណុចមួយសំខាន់ផងដែរ។ ឯកឧត្តម មន្ថែម អ្វីដែលកាន់តែសំខាន់នោះគឺការជំរុញកែច្នៃផលិតផលក្នុងស្រុកឱ្យបានខ្ពស់ ខណៈពីមុនមកកម្ពុជាខិតខំបើកទីផ្សារ មកទល់ពេលនេះទីផ្សារយើងមានច្រើន ក្នុងនោះទីផ្សារអាស៊ានទាំង១០ បូក ចិន កូរ៉េ ជប៉ុន អូស្ត្រាលី ណូវ៉ែលហ្សេឡង់ ហើយយើងមានការចរចារទីផ្សារសេរីទ្វេភាគី មានជាមួចិន កូរ៉េ ប្រទេសអារ៉ាប់សុទ្ធតែជាទីផ្សារដែលកម្ពុជា អាចនាំយកទំនិញទៅលក់នៅទីនោះបាន។

ឯកឧត្តម បានគូសបញ្ចាក់ថា សំខាន់គឺយើងត្រូវពង្រឹងលទ្ធភាពការកែច្នៃផលិតផលក្នុងស្រុកឱ្យបានកាន់តែខ្ពស់ ដើម្បីជំរុញការនាំចេញទៅលើកនៅលើទីផ្សាររបស់ខ្លួន។
លើប្រធានបទ ការរៀបចំមាគ៌ាអភិវឌ្ឍន៍ថ្មី ក្នុងបរិបទ នៃការវិវត្តន៍របស់សកលលោក ។

គួរបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ហោកាត់ថា WTO អស់រយៈពេល២០ឆ្នាំមក ហើយនៅឆ្នាំឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៦០ នៃការបង្កើតអង្គារ សហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ។ ក្នុងរយៈពេលជាង២០ឆ្នាំ ហើយដែល អង្គារ UNTACD បានជួយផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនក្នុងនោះមាន គោលនយោបាយពាណិជ្ជកម្ម គោលនយោបាយវិនិយោគទុន គោលនយោបាយសេដ្ឋកិច្ច ក៏ជំនួយច្ចេកទេស ជាគំនិត បញ្ញា ជាដើម ។

នៅក្នុងឱកាសនៃសន្និសីទនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាថិការការផ្តល់យោបល់លើ គោលនយោបាយពាណិជ្ជកម្ម ដែលត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តំណាងឡើងធ្វើឧទ្ធេសនាមស្នូលមួយនៅក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងតែវិវត្តន៍ទៅមុខផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner