ចិនបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ចំពេលពិភពលោកផ្ទុះសង្គ្រាម

ប៉េកាំង៖ យោងតាមរបាយការណ៍នៃស្ថាប័នស្រាវជ្រាវ Think-tank របស់ស៊ុយអែត បានឱ្យដឹងថា ឥណ្ឌាមានអាវុធនុយក្លេអ៊ែរច្រើនជាងប៉ាគីស្ថាន ខណៈដែលចិនបានបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ពី ៤១០គ្រាប់ក្នុងខែមករា ឆ្នាំ២០២៣ ដល់ ៥០០គ្រាប់ក្នុងខែមករា ឆ្នាំ២០២៤។

ស្របពេលដែលពិភពលោកកើតមានសង្រ្គាមធំៗចំនួនពីរ គឺនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំមកនេះ ការវិភាគមួយរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) បានរកឃើញថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំនួន៩ ក្នុងនោះមានឥណ្ឌា ប៉ាគីស្ថាន និងចិន បានបន្តធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ។

របាយការណ៍នេះបន្តថា រុស្ស៊ី និងអាមេរិកបានរ៉ាប់រងដល់ទៅ ៩០ភាគរយនៃអាវុធនុយក្លេអ៊ែរទាំងអស់លើពិភពលោក ហើយប្រទេសមួយចំនួនបានដាក់ពង្រាយប្រព័ន្ធអាវុធនុយក្លេអ៊ែរថ្មីកាលពីឆ្នាំ២០២៣។ ក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ២,១០០គ្រាប់ ដែលភាគច្រើនជារបស់អាមេរិក និងរុស្ស៊ី។

របាយការណ៍របស់ SIPRI បន្ថែមថា ប្រទេសឥណ្ឌាមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១៧២គ្រាប់ គិតត្រឹមខែមករា ឆ្នាំ២០២៤ ច្រើនជាងពីរដងបើធៀបនឹងប៉ាគីស្ថាន។ ស្ថាប័នស្រាវជ្រាវ Think-tank របស់ស៊ុយអែត ក៏បានឱ្យដឹងដែរថា ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើងកំពុងដើរតាមគន្លងរបស់រុស្ស៊ី និងអាមេរិកក្នុងការដាក់ពង្រាយក្បាលគ្រាប់ជាច្រើនលើមីស៊ីលផ្លោង៕ ប្រភព៖ indiatoday ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner