USAID និង WCS បើកយុទ្ធនាការលើកកម្ពស់ចំណេះដឹងកម្មវិធី រេដបូកដល់ប្រជាសហគមន៍

ភ្នំពេញ៖ ដើម្បីលើកទឹកចិត្ត ដល់ការចូលរួមអភិរក្សព្រៃឈើ និង ពិសេសការអប់រំដល់សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ អំពីសារៈសំខាន់នៃកម្មវិធីរេដបូក ទីភ្នាក់ងារជំនួយអាមេរិកUSAID មរតកបៃតង សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS )កម្ពុជា បានចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់យុវជនចំនួន ៣០ នាក់នៅខេត្តមណ្ឌលគិរី ចាប់ពីកំលុងចុងឧសភាកន្លងទៅនេះ។

បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID មរតកបៃតងនយុទ្ធនាការនេះមានរួមបញ្ចូលការបញ្ចាំងវីដេអូគំនូរជីវចលពន្យល់អំពីកម្មវិធីរេដបូក ដែលជាកម្មវិធីបង្កើតចំណូលឥណទានកាបូនជាថ្នូរនឹងការការពារព្រៃឈើ ការធ្វើលំហាត់ស្តីពីការ «អរគុណព្រៃឈើ!» ដើម្បីលើកទឹកចិត្តអ្នកចូលរួមក្នុងការផ្តល់តម្លៃដល់ព្រៃឈើ និងការលេងល្បែងកម្សាន្ត ឈ្មោះថា «គ្មានព្រៃឈើ ទឹកកាច!» ដើម្បីបង្ហាញពីទំនាក់ទំនងរវាងព្រៃឈើ និងវដ្តទឹក ដែលរួមចំណែកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

អ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនេះ លោកស្រះ ថិត បាននិយាយថា «ខ្ញុំមានភាពរីករាយក្នុងការទស្សនាវីដេអូអំពីកម្មវិធីរេដបូក ការលេងល្បែងកម្សាន្ត «គ្មានព្រៃឈើ ទឹកកាច!» និងសកម្មភាពផ្សេងទៀត។ វានបានធ្វើឱ្យខ្ញុំយល់ដឹងកាន់តែស៊ីជម្រៅអំពីសារៈសំខាន់នៃការការពារបរិស្ថានរបស់យើង»៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner