ជំងឺបាត់តេរីស៊ីសាច់ដ៏កម្រនៅជប៉ុន អាចសម្លាប់មនុស្ស ត្រឹម៤៨ម៉ោង

ជំងឺបាត់តេរីស៊ីសាច់ដ៏កម្រ ហៅកាត់ STSS កំពុងកើនឡើងខ្លាំង នៅប្រទេសជប៉ុន ក្នុងនោះ វាអាចសម្លាប់មនុស្សបាន ក្នុងរយៈពេលត្រឹម ៤៨ម៉ោង។ នេះបើតាមកាសែត Bangkok Post ចេញផ្សាយកាលពីថ្ងៃចន្ទ ដោយបានដកស្រង់ប្រភព ពីនាយកដ្ឋានគ្រប់គ្រងជំងឺ ហៅកាត់ DDC នៃប្រទេសថៃ ដែលបានប្រាប់ឲ្យពលរដ្ឋថៃ ដែលធ្វើដំណើរទៅមកប្រទេសជប៉ុន ការពារខ្លួនពីការឆ្លងមេរោគនេះ។

ការសែតនេះផ្សាយថា ជំងឺ STSS ឬ Streptococcal Toxic Shock Syndrome អាចបណ្តាលឲ្យគ្រុនក្តៅខ្លាំង, ញ័រ និងឈឺខ្លួន។ Bangkok Post បានដកស្រង់របាយការណ៍ប្រចាំសប្តាហ៍ របស់នាយកដ្ឋានបង្កាជំងឺឆ្លងជប៉ុន ឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៦ ខែឧសភា មានករណីឆ្លងមេរោគ STSS សរុបចំនួន ៦៩០ ក្នុងនោះ ស្លាប់ចំនួន ១៦៣នាក់។ មេរោគនេះឆ្លងតាមមុខរបួស។

DDC បានប្រាប់ថា ក្រុមងាយរងគ្រោះ មានដូចជា មនុស្សចាស់ កុមារ និងស្ត្រីមានផ្ទៃពោះ អ្នកដែលមានជម្ងឺប្រចាំកាយ និងអ្នកដែលមានរបួស ឬការវះកាត់ ជាដើម ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេស។ អ្នកធ្វើដំណើរទៅប្រទេសជប៉ុន គួរតែពាក់ម៉ាស់, មានទឹកសម្អាតមុខរបួស និងថ្នាំការពារមេរោគ។

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner