រុស្ស៊ីវ៉ាដាច់អាមេរិក នាំចេញឧស្ម័នធំជាងគេទៅអឺរ៉ុប
ម៉ូស្គូ៖ កាសែត Financial Times បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីក្រុមហ៊ុនប្រឹក្សា ICIS ថា ការនាំចូលឧស្ម័នរបស់អឺរ៉ុបពីរុស្ស៊ីបានវ៉ាដាច់ការផ្គត់ផ្គង់ពីសហរដ្ឋអាមេរិកនៅក្នុងខែឧសភាជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ។
កាលពីខែឧសភា ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ពីអាមេរិក ត្រូវបានគេរាយការណ៍ថា មានចំនួន ១៤ភាគរយនៃការផ្គត់ផ្គង់ទាំងមូលទៅកាន់តំបន់ ដែលនេះជាកម្រិតទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២២។ រីឯការនាំចេញឧស្ម័នតាមបំពង់បង្ហូរប្រេងរបស់រុស្ស៊ី រួមជាមួយនឹងការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិរាវ (LNG) មានចំនួន ១៥ភាគរយនៃការផ្គត់ផ្គង់សរុបទៅកាន់អឺរ៉ុប ក្នុងនោះអង់គ្លេស, ស្វីស, ស៊ែប៊ី, បូស្នៀ, ហឺហ្សេហ្គោវីណា និងម៉ាសេដូនីខាងជើង។
ទោះបីការចែកចាយឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសក្នុងតំបន់ ជាប់កញ្ចប់ទណ្ឌកម្មទាក់ទងនឹងសង្រ្គាមអ៊ុយក្រែន និងការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរ Nord Stream ក៏ដោយ ក៏ប្រទេសមួយចំនួននៅអឺរ៉ុបនៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នរបស់រុស្ស៊ី។ ដោយឆ្លងកាត់អ៊ុយក្រែន និងសាខាអឺរ៉ុបនៃ បំពង់បង្ហូរឧស្ម័នTurkStream បច្ចុប្បន្នគឺជាបំពង់ប្រតិបត្តិការតែមួយគត់សម្រាប់បង្ហូរឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបកណ្តាល និងភាគខាងត្បូង។
កាលពីខែមុន ក្រុមហ៊ុនអាជីវកម្មរុស្ស៊ី Vedomosti បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលតាមដានដោយប្រតិបត្តិករប្រព័ន្ធដឹកជញ្ជូនឧស្ម័នអឺរ៉ុប (ENTSOG) ថា ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសក្នុងតំបន់ តាមរយៈបំពង់បង្ហូរឧស្ម័ន TurkStream បានកើនឡើងជិត ៤០ភាគរយ ដល់ ៥.១១ពាន់លានម៉ែត្រគូបក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។
ប្រធានក្រុមហ៊ុនប្រេងដ៏ធំរបស់រុស្ស៊ី Rosneft លោក Igor Sechin បាននិយាយថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបបានចំណាយប្រាក់ជាង ៦៣០ពាន់លានដុល្លារលើការនាំចូលឧស្ម័នដែលមិនមែនជារបស់រុស្ស៊ីក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ គិតត្រឹមឆ្នាំ ២០២៣។ លោកបន្ថែមថា តួលេខនេះស្មើនឹងការចំណាយឧស្ម័នសរុបរបស់សហភាពអឺរ៉ុបចំនួន៨ឆ្នាំមុន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា