អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា អះអាងថា ការបោះជំរុំហ្វឹកហាត់ ៣យប់ ៤ថ្ងៃនៅសៀមរាប បញ្ចប់ដោយលទ្ធផលល្អ

អត្ថបទដោយ៖
ជាវ ចន្ធូ

សៀមរាប៖ កម្មវិធីបោះជំរុំហ្វឹកហាត់របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នៅទឹកដី ខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាពត្រៀមព្រឹត្តិការណ៍ DAVIS CUP គ្រុបទី4 កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាខែ កក្តដា ឆ្នាំ២០២៤ ដែលមានរយៈពេល ៣យប់៤ថ្ងៃបានបញ្ចប់ហើយ ដោយលទ្ធផលទទួលបាន គឺមានភាពវិជ្ជមាន ការរួបរួមសាមគ្គីជាក្រុមរួមចិត្តតែមួយ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ជាប្រធាន​ក្រុមដឹកនាំកម្មវិធីបោះជំរុំ បានគូសបញ្ជាក់ថា តាមការវាយតម្លៃ​សម្រាប់ការចូលរួម​ហ្វឹកហាត់ជាក្រុមរយៈពេល៤ថ្ងៃនេះ លទ្ធផលដែលមើលឃើញ គឺល្អខ្លាំងណាស់ មានន័យថា កីឡាករយើងដែលធ្លាប់រស់នៅឆ្ងាយពីគ្នា និងបែកគ្នាមួយរយៈ ដូចជាប៊ុន កេន្នី ធ្លាប់របួសសម្រាកហ្វឹកហាត់មួយរយៈត្រឡប់មកហ្វឹកហាត់បានល្អវិញ និង​កីឡាករ ម៉ា ជូ រស់នៅអាមេរិកដែលរស់នៅឆ្ងាយពីកីឡាករនៅក្នុងស្រុក​បានហ្វឹក​ហាត់យល់ចិត្តគ្នា និងរួមរួមសហការគ្នាក្នុងហ្វឹកហាត់បានយ៉ាងល្អ។

លោក អគ្គលេខាធិការ បានគូសបញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីកម្មវិធីបោះជំរុំ​នៅខេត្តសៀមរាប កីឡាករជម្រើសជាតិកម្ពុជាយើងទាំង៥រូបមានកីឡាករ ប៊ុន កេន្នី ឡេង សារិនរាជ ឃ្លាំងពន្លក ទេព ទីម៉ូធី និងកីឡករ កូនខ្មែរកាត់អាមេរិក ម៉ា ជូ និងបន្តទៅចូលរួមការប្រកួតនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ចំនួន២ថ្ងៃ ដឹកនាំដោយ លោក ផ្ទាល់ ដើម្បីពង្រឹងស្មារតីជាក្រុមបន្ថែម សម្រាប់ការប្រកួតលក្ខណៈអន្តរជាតិ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេធិកា បន្ថែមទៀតថា អ្វីដែល លោក បានខិតខំកន្លងមកនេះ សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ DAVIS CUP គ្រុបទី4 ជាប្រវត្តិសាស្រ្ត​នេះ អ្វីដែល លោក សម្លឹង និងចង់បានធំជាងជ័យជម្នះទៀតនោះ គឺ ការបន្យល់​ទុកនូវ​ការចងចាំល្អពីកម្ពុជា អំឡុងពេលប្រទេសទាំង៧មកចូលរួមការប្រកួតនៅលើទឹកដី​កម្ពុជា។

ជាមួយការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ព្រឹត្តិការណ៍ DAVIS CUP គ្រុបទី4 កម្រិតពិភពលោកនេះ លោក អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់តំណាង ប្រទេសសហព័ន្ធ លោក ឧកញ៉ា សៀ រិទ្ធី ក៏ទទួលស្នើសុំដល់ប្រជាពលរដ្ឋ សូមចូលរួមគាំទ្រកីឡាករកីឡាវាយកូនបាល់កម្ពុជា ចាប់ពីថ្ងៃទី១០ដល់ទី១៣ ។ វត្តមានរបស់បងប្អូនចូលរួមគាំទ្រគឺលើកទឹកកីឡាករកម្ពុជាប្រៀបដូចជាកីឡាករកម្ពុជា២នាក់ប្រកួតជាមួយគេម្នាក់អញ្ចឹង។

សូមជម្រាប់ថា មុនក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍ពិភពលោក DAVIS CUP គ្រុបទី4 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំនៅខែ កក្តដា ឆ្នាំ២០២៤ខាងមុខនេះ កម្ពុជាបានចូលរួមអស់រយៈពេល១២ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១២មក៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner