យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេល ២១ថ្ងៃ មានអ្នកចូលរួមបរិច្ចាកបានប្រមាណ ២.៧២លានដុល្លារ
ភ្នំពែញ៖ យុទ្ធនាការ១ម៉ឺនរៀ១ម៉ឺននាក់ រយៈពេល២១ថ្ងៃនេះទទួលការចូលរួមបរិច្ចាកពីសប្បុរសជនតាមរយៈQR Code បានចំនួនប្រមាណ២.៧២លានដុល្លារ ខណៈត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៨ មកទល់និងម៉ោង៨ព្រឹកថ្ងៃទី១៩ នេះមានអ្នកចូលរួមបរិច្ចាកបន្ថេមកើនដល់២.៧២៤.០០០ទៀត។ សំរាប់ទំហំនៃការចូលរួមបរិច្ចាកថវិកាពីសប្បុរសជននេះ រហូតមកទល់ពេលនេះ គឺមិនទាន់មានការថយចុះនៅឡើយនោះទេ គឺសង្កេតឃើញថានៅមានការល្អប្រសើរ។
ការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។សន្និសីទនេះ ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។
ជាមួយគ្នានេះ ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទូទាំងប្រទេស ដែលសប្បុរសជន ជាក្រុមហ៊ុន ជាបុគ្គល គឺមានភាពកុះករ នេះគឺជាកាយវិការដ៏សំខាន់នៅក្នុងការ រួមចំណែកដើម្បីធានានូវកិច្ចដំណើរការរបស់ មន្ទីរគន្ធបុប្ផាសនេះឱ្យមានដំណើរការជាប្រក្រតី ដើម្បីធានាបាននូវនិរន្តរភាព ចីរភាពនៅក្នុងបេសកកម្មពិនិត្យព្យាបាលកុមារនៅកម្ពុជា មិនគិតថ្លៃដែលជាគោលការណ៍សំខាន់ មិនរើសអើង ហើយនិងមានគុណភាពខ្ពស់ រហូតមកដល់ពេលនេះមានការទទួលស្គាល់ថាជាមន្ទីរពេទ្យមួយដែលពិនិត្យព្យាបាលប្រកបដោយគុណភាព។
ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ បន្ថែមថា ឆ្នាំ២០២៣ កន្លងទៅនេះ ការពិនិត្យព្យាបាលកុមារ នៅខាងក្រៅរបស់មន្ទរពេទ្យគន្ធបុប្ផា មានចំនួនប្រមាណ៨៩៩០០០នាក់ ដោយនៅក្នុងនោះកុមារដែលត្រូវបញ្ចូនសង្រ្គោះបន្ទាន់ និង សំរាកព្យាបាលបន្ត មានចំនួនប្រមាណ១៨៩០០០ នាក់ បន្ថែមលើភ្នំពេញ មន្ទីរពេទ្យគន្ធបុប្ផានៅសៀមរាបក៏មានការពិនិត្យផ្ទៃពោះ សេវាសម្ពពនេះសំរាប់មាតានិងទារក ផងដែរ។
សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នឹងធ្វើឡើងរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ យុទ្ធនាការនេះទទួលបានការការគាំទ្រយ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋខ្មែរ។ លោកជំទាវបណ្ឌិត ចាត់ទុកការចូលរួមនេះ សបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុស ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ របស់ប្រជាជាតិខ្មែរទាំងមូល។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព «ខ្មែរជួយខ្មែរ» របស់ប្រជាជាតិយើងទាំងមូល និងបានអំពាវនាវដល់សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា