ចេញដំណើរ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាមបើកកិច្ចប្រជុំលើកដំបូងនៃអាណត្តិទី៤
កំពង់ចាម៖ បន្ទាប់ពីការប្រកាសចូលកាន់តំណែងជាផ្លូវការកាលពីពេលកន្លងទៅ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តកំពង់ចាមបើកកិច្ចប្រជុំលើកដំបូងនៃអាណត្តិទី៤ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមនិងមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល អភិបាលខេត្តកំពង់ចាម ។
កិច្ចប្រជុំមានរបៀបវារៈសំខាន់ចំនួនបួន ក្នុងនោះ១-ការផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃស្តីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមបឹក្សា និងគំរូបទផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។២-ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយះពេល១២ខែ លើកទី១ អាណត្តិទី៤ របស់ក្រុមបឹ្រក្សាខេត្តកំពង់ចាម។៣-ការរាយការណ៍អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត នៅក្នុងអាណត្តិដឹកនាំរបស់ក្រុមបឹក្សាខេត្ត អាណត្តិទី៣និងការងារសេសសល់ ទិសដៅការងាររយៈពេល ០៣ខែ សម្រេចដោយក្រុមបឹក្សាផុតអាណត្តិហើយដែលត្រូវអនុវត្តនិង៤-បញ្ហាផ្សេងៗ ៕
ដោយ៖លី ពៅ