ឌុយបៃបង្កើតមូលនិធិបណ្តុះធនធានមនុស្សជំនាញ AI ១លាននាក់

បរទេស៖ ទីក្រុង ឌុយបៃ នៃប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បានបង្កើតមូលនិធីថ្មី Dubai Future Foundation បណ្តុះបណ្តាលធនធានមនុស្ស ជំនាញ AI ឬ បញ្ញាសិប្បនិម្មិត ឲ្យបាន១លាននាក់ ក្នុងរយៈពេលបីឆ្នាំ ហើយជាកម្មវិធី ដែលមិនធ្លាប់មាន នៅក្នុងពិភពលោក។

ព្រះអង្គម្ចាស់ Sheikh Hamdan bin Mohammed bin Rashid Al Maktoum ប្រធានក្រុមប្រឹក្សាភិបាលនៃទីក្រុងឌុយបៃ បានប្រកាស នាពេលថ្មីៗនេះថា ហេតុផលសំខាន់ គឺដើម្បី ប្រែក្លាយ ឌុយបៃ ទៅជាមជ្ឈមណ្ឌលសកល សម្រាប់បញ្ញាសិប្បនិម្មិត។

អេមីរ៉ាត អារ៉ាប់រួម ដែលសម្បូរដោយប្រេង កំពុងចង់ផ្លាស់ប្តូរខ្លួនឯង ពីរដ្ឋថាមពលប្រេង ទៅជារដ្ឋថាមពល AI ។ នៅឆ្នាំ២០៣១ អេមីរ៉ាត់ អារ៉ាប់រួម បានដាក់គោលដៅថា ៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប នឹងត្រូវបង្កើតចេញពីបញ្ញាសិប្បនិម្មិត។

អេមីរ៉ាត់ អារ៉ាប់រួម កំពុងវិនិយោគរាប់ពាន់លានដុល្លារ លើបញ្ញាសិប្បនិម្មិត ព្រមទាំងបានតែងតាំងរដ្ឋមន្ត្រីទទួលបន្ទុក AI ជាលើកដំបូងមិនធ្លាប់មាន នៅលើពិភពលោក ដើម្បីទាក់ទាញអ្នកជំនាញ ទៅកាន់ប្រទេសឈូងសមុទ្រមួយនេះ ហើយកំពុងផ្តល់ការគាំទ្រយ៉ាងច្រើន សម្រាប់ធុរកិច្ចចាប់ផ្តើមថ្មី ឬ Start Up៕

ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner