ព្រលានយន្តហោះធំបំផុតលើពិភពលោក នឹងបើកដំណើរការនៅឆ្នាំ ២០៣០

រីយ៉ាដ៖ អាកាសយានដ្ឋានតម្លៃជាង ២៩ពាន់លានដុល្លារ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០៣០ នឹងក្លាយជាព្រលានយន្តហោះដ៏ធំបំផុតនៅលើពិភពលោក ដែលអាចផ្ទុកមនុស្សបានរហូតដល់ ២០លាននាក់។

អាកាសយានដ្ឋានថ្មីដ៏ធំសម្បើមមួយ ដែលគ្រោងបើកដំណើរការក្នុងរយៈពេលត្រឹមតែ ៦ឆ្នាំខាងមុខមានតម្លៃជាង ២៩ពាន់លានដុល្លារ នឹងក្លាយជាព្រលានយន្តហោះធំបំផុតរបស់ពិភពលោក។

អាកាសយានដ្ឋានអន្តរជាតិ King Salman ដែលគ្រោងបើកដំណើរការក្នុងពេល៦ឆ្នាំខាងមុខ ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេរំពឹងថា នឹងក្លាយជាព្រលានយន្តហោះដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹងផ្លូវរត់ចំនួន៦ ហើយត្រូវបានគេប៉ាន់ស្មានថា អាចបម្រើអ្នកដំណើរបាន រហូតដល់ ១២០លាននាក់។ តួលេខនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ១៨៥លាននាក់នៅឆ្នាំ ២០៥០ ដែលជាផ្នែកមួយនៃការជំរុញកំណើនទេសចរណ៍នៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍របស់សារព័ត៌មាន Saudi Press បាននិយាយថា គម្រោងព្រលានយន្តហោះនេះ គឺស្របតាមចក្ខុវិស័យរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការផ្លាស់ប្តូរទីក្រុងរីយ៉ាដ ឱ្យទៅជាទីក្រុងដែលមានសេដ្ឋកិច្ចកំពូលទាំង១០ នៅលើពិភពលោក និងដើម្បីគាំទ្រដល់កំណើនប្រជាជនរបស់ក្រុងរីយ៉ាដ ពី ១៥ ទៅ ២០លាននាក់នៅឆ្នាំ ២០៣០។

សារព័ត៌មានដដែលបន្ថែមថា អារ៉ាប៊ីសាអូឌីតក៏សង្ឃឹមផងដែេថា អាកាសយានដ្ឋានថ្មីនេះ នឹងក្លាយជាព្រលានយន្តហោះដែលផ្តោតលើការធ្វើដំណើររបស់អតិថិជនប្រកបដោយភាពរលូន, ការផ្តល់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលំដាប់ពិភពលោក និងភាពច្នៃប្រឌិត៕ ប្រភព: express ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner