កិច្ចប្រជុំនៅប្រទេសស្វីស ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន ត្រូវបានបរាជ័យ ខណៈកម្ពុជាមិនទៅចូលរួម

ព្រោះដឹងលទ្ធផលថា កិច្ចប្រជុំនេះមិនទទួលបានជោគជ័យនោះទេ ព្រោះគ្មានវត្តមានរុស្ស៉ីចូលរួម

ទោះបីជាមានការគាំទ្រយ៉ាងទូលំទូលាយចំពោះអ៊ុយក្រែន ក្នុងចំណោមប្រទេសដែលចូលរួមជាង៩០ ប្រទេសក៏ដោយ ក៏បញ្ហាប្រឈមជាច្រើននៅតែមាន ជាពិសេសអំពីការដោះស្រាយក្រោយសង្រ្គាម ដូចជាការតាំងទីលំនៅ ការដកទ័ព និងការធានាសន្តិសុខជាដើម។ សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ដែលហៅសកម្មភាពរបស់រុស្ស៊ីថា ជា សង្គ្រាម និងជំរុញឱ្យគោរពបូរណភាពទឹកដីអ៊ុយក្រែន ប្រហែលជាមិនទទួលបានការគាំទ្រពីគ្រប់ប្រទេសដែលចូលរួមនោះទេ។

កាលពីថ្ងៃទី០៧ ខែមិថុនាកន្លងទៅ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាសាធារណៈថា កម្ពុជានឹងមានកំហុសធ្ងន់ធ្ងរ ប្រសិនបើកម្ពុជាសម្រេចទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន (Global Peace Summit) ដោយសារគ្មានវត្តមានភាគីសំខាន់គឺរុស្ស៉ី។

#ams1minute

ads banner