អ្នកធ្វើធម្មយាត្រាឥស្លាម Hajj ៥៥០នាក់ស្លាប់ ព្រោះរលកកម្តៅ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ក្រុមអ្នកការទូតនៃប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត បានឲ្យដឹងថា កាលពីថ្ងៃអង្គារថា សីតុណ្ហភាពឡើងកម្តៅដ៏ខ្លាំង បានបណ្តាលឲ្យស្លាប់អ្នកធ្វើធម្មយាត្រា យ៉ាងតិច ចំនួន៥៥០នាក់ អំឡុងពិធីបុណ្យ Hajj នៅក្នុងទីក្រុង Mecca នារយៈពេលប៉ុន្មានថ្ងៃ មកនេះ។
អ្នកការទូត អារ៉ាប់ប៊ី សាអ៊ូឌីត បានប្រាប់ AFP ថា ក្នុងចំណោមអ្នកស្លាប់សរុប ជនជាតិអេហ្ស៊ីបមានច្រើនជាងគេ គឺរហូតដល់ ៣២៣នាក់។
អាជ្ញាធរ អារ៉ាប់ប៊ី សាអ៊ូឌីត ធ្លាប់បានព្រមាន កាលពីខែមុនថា ធម្មយាត្រានៅឆ្នាំនេះ នឹងរងផលប៉ះពាល់ ដោយសារតែអាកាសធាតុក្តៅដ៏ខ្លាំង។ កាលពីថ្ងៃចន្ទ សីតុណ្ហភាពបានឡើងដល់ ជិត៥២ អង្សាសេ នៅទីក្រុង Mecca។ នេះបើតាម មជ្ឈមណ្ឌលឧតុនិយមជាតិ អារ៉ាប៊ី សាអូឌីត។
សម្រាប់ឆ្នាំនេះ អារ៉ាប់ប៊ី សាអ៊ូឌីត ទទួលអ្នកធ្វើធម្មយាត្រាប្រហែលជិត ២លាននាក់ ក្នុងនោះ ១.៦លាននាក់ មកពីបរទេស នេះបើយោងតាមអាជ្ញាធរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ