អាមេរិកហាមសិស្ស មិនឲ្យប្រើស្មាតហ្វូន ក្នុងសាលា
អត្ថបទដោយ៖
លន់ សារ៉ាត
អាមេរិក៖ California គឺជារដ្ឋមួយទៀតរបស់អាមេរិក ដែលហាមឃាត់ការប្រើប្រាស់ស្មាតហ្វូន របស់សិស្សសាលា។ ក្រុមប្រឹក្សាអប់រំ LAUSD បានបញ្ជាឱ្យបុគ្គលិកអប់រំរៀបចំផែនការស្តីពីការហាមឃាត់ទូរស័ព្ទដៃ និងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។
លោក Nick Melvoin សមាជិកក្រុមប្រឹក្សាភិបាល LAUSD ដែលបានស្នើការហាមប្រាមនេះនិយាយថា ការប្រើប្រាស់ទូរស័ព្ទច្រើនហួសប្រមាណ នឹងបង្កើនភាពតានតឹង ការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត បញ្ហាដំណេក អារម្មណ៍នៃការឈ្លានពាន និងគំនិតចង់ធ្វើអត្តឃាត ចំពោះមនុស្សវ័យជំទង់។
កាលពីឆ្នាំមុន រដ្ឋ Florida បានហាមប្រាមការប្រើប្រាស់ទូរស័ព្ទដៃ របស់សិស្សរួចមកហើយ ខណៈដែលរដ្ឋផ្សេងៗទៀត របស់អាមេរិកក៏មានផែនការនេះ ដូចគ្នា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ