នាយករដ្ឋមន្ត្រីកម្ពុជាបន្តវេន​ សម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ​សម្តេច​តេ​ជោ ដែលជាមគ្គុទ្ទេសក៍ឯក ក៏ដូចជា ប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះធ្វើឱ្យ​ប្រទេស​ជាតិ​មានសុខសន្តិភាព

(ត្បូងឃ្មុំ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤» នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដែលបច្ចុប្បន្ន តំបន់នេះ កំពុងបន្តអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេន បានប្រកាសដឹងគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯក ក៏ដូចជា ប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និង កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានធ្វើពលិកម្មដ៏ធំធេង រហូតដល់ការសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និង ប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រវត្តិសាស្ត្របានបង្ហាញថា បើពុំមានការចាប់ផ្តើមទិវា នៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រលយពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ដែលមានជាបន្តបន្ទាប់ក៏មិនអាចមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះដែរ ។ ជាក់ស្តែងការអនុវត្តនយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានដាក់ចេញ និងដឹកនាំដោយផ្ទាល់នោះ បានចាប់ផ្តើមពីការចាក់ចេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់ការអនុវត្តនយោបាយឈ្នះឈ្នះ និងការបញ្ចប់សង្គ្រាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ដែលបន្តដឹកនាំប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ សូមថ្លែងនូវការដឹងគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់ និងធ្វើពលិកម្មដ៏ធំធេង និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រហូតដល់ការសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ជាទីគោរពស្រឡាញ់របស់យើង ។

សម្តេចធបិតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអតីត​ប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ ដែលសម្តេចបានខិតខំយកអស់​ពីកម្លាំងកាយចិត្ត និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការចង្អុលបង្ហាញរៀបចំ ការកសាង​តំបន់នេះតាំងពីថ្ងៃដំបូង និង បានផ្តួចផ្តើមរៀបចំប្រារព្ធពិធីជាប្រវត្តិសាស្ត្រនេះ ជារៀងរាល់ឆ្នាំ ដើម្បីដឹងគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន-យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើ ពលិកម្ម ដោយវីរភាព ដើម្បីជាតិមាតុភូមិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner