ហុងកុងទទួលបានភ្ញៀវទេសចរ ៣.៤លាននាក់ក្នុងខែឧសភា

ហុងកុង៖ តួលេខភ្ញៀវទេសចររបស់ទីក្រុងហុងកុង បានបន្តធ្លាក់ចុះក្រោមកម្រិតមុនផ្ទុះជម្ងឺកូវីដ១៩ នៅត្រឹម ៣.៤លាននាក់ក្នុងខែឧសភា ស្មើនឹង ៥៧ភាគរយ បើធៀបនឹងរយៈពេលដូចកាលពីឆ្នាំ២០១៩ មានចំនួន ៥.៩លាននាក់។

ចាប់តាំងពីការបើកទីក្រុងឡើងវិញទាំងស្រុងកាលពីខែកុម្ភៈកន្លងទៅ ក្រោយបិទអស់៣ឆ្នាំទប់ស្កាត់ជំងឺកូវីដ១៩ ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់ទីក្រុងហុងកុង ត្រូវបានជម្រុញដោយភ្ញៀវមកពីប្រទេសចិនដីគោក។

ជាមួយគ្នានេះ ភ្ញៀវទេសចរក៏ត្រូវបានគេរំពឹងដែរថា នឹងចំណាយប្រាក់តិចជាងឆ្នាំមុនចំនួន ១៦ភាគរយ នៅពេលមកទស្សនាទីក្រុង ហុងកុង។

នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ចនោះ រដ្ឋាភិបាលចិនបានជ្រើសយកទីក្រុងហុងកុង ជា “រដ្ឋធានីព្រឹត្តិការណ៍នៃអាស៊ី” ក្នុងនោះរួមមាន
ទាំងព្រឹត្តិការណ៍ Hong Kong Sevens, Art Basel Hong Kong និង Hong Kong Marathon ជាដើម។

កាលពីខែមុន អនុប្រធានហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង លោក Michael Wong បានព្យាករណ៍ថា ព្រឹត្តិការណ៍ធំៗនៅក្នុងប្រតិទិនសម្រាប់ឆ្នាំ ២០២៤នេះ នឹងរកចំណូលបានជាង ៥៥០លានដុល្លារ ចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ច៕

ប្រភព: hong kong fp ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner