Suzuki ចាប់ដៃ Startup ជំរុញបច្ចេកវិទ្យាបើកបរដោយខ្លួនឯង

តូក្យូ៖ ក្រុមហ៊ុន Suzuki Motor និយាយថា ខ្លួនបានបោះទុនសហការជាមួយក្រុមហ៊ុនជប៉ុនមួយ ដែលមានឯកទេសខាងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង ដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត AI។

ក្រុមហ៊ុន Suzuki បានចាប់ដៃគូរសហការជាមួយក្រុមហ៊ុន Tier IV ដែលមានមូលដ្ឋាននៅទីក្រុង Nagoya ដើម្បីទាញយកផលប្រយោជន៍ពីកម្មវិធីប្រភពបើកចំហ ដែលនឹងជួយកាត់បន្ថយការចំណាយ។

Suzuki និង Tier IV បានដំណើរការសាកល្បងតាំងពីឆ្នាំ ២០១៩មកម្ល៉េះ ទៅលើបច្ចេកវិទ្យាបើកបរដោយខ្លួនឯងនៅក្នុងរថយន្តធុនតូច។ ក្រៅពី Suzuki ក្រុមហ៊ុន Tier IV ក៏បានបង្កើតសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Isuzu Motor និង Yamaha Motor ផងដែរ។

យុទ្ធសាស្ត្រនេះ បានឆ្លុះបញ្ចាំងពីការប្រកួតប្រជែងខ្លាំងនៅទូទាំងពិភពលោក ក្នុងការរត់ប្រណាំងដើម្បីបង្កើតកម្មវិធីបើកបរដោយស្វ័យភាព ឬបើកបរដោយខ្លួនឯង។

តួយ៉ាង ក្រុមហ៊ុនផលិតឡានកាន់តែច្រើនឡើង ត្រូវបានគេរំពឹងថា នឹងអនុម័តយុទ្ធសាស្រ្តប្រភពបើកចំហ ដើម្បីកាត់បន្ថយការចំណាយ ដែលពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរដោយខ្លួនឯង៕ ប្រភព: NHK ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner