ទេសចរចិនទៅលេងកូរ៉េខាងត្បូង កើនឡើង ៤៧០ភាគរយ

សេអ៊ូល៖ ទិន្នន័យរបស់អង្គការទេសចរណ៍កូរ៉េខាងត្បូងបានបង្ហាញថា ចំនួនភ្ញៀវទេសចរចិនបានកើនឡើងដល់ទៅ ៤៧០ភាគរយ និង ជប៉ុន ៨៦ភាគរយ។

ការមកដល់នៃភ្ញៀវ ទេសចរ បរទេស ក្នុង ប្រទេស កូរ៉េ ខាង ត្បូង បាន កើន ឡើង ខ្លាំងក្នុង ឆ្នាំ ២០២៤នេះ ខណៈដែលភ្ញៀវទេសចរមកពីប្រទេស ថៃ បាន ធ្លាក់ ចុះ មក នៅ លេខ បី តាម ពី ក្រោយ ប្រទេស វៀតណាម និង ហ្វីលីពីន។

ទិន្នន័យរបស់អង្គការទេសចរណ៍កូរ៉េខាងត្បូងបានបង្ហាញថា ភ្ញៀវទេសចរថៃចំនួន ១១៩,០០០នាក់បានមកលេងកំសាន្តប្រទេសកូរ៉េខាងត្បូង គិតចាប់ពីខែមករា ដល់ខែមេសា ពោលគឺថយចុះ ២១.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្ទុយ ទៅ វិញ ចំនួន ភ្ញៀវ ទេសចរ បរទេស សរុប បែរជាបានកើនឡើងចំនួន ៨៦,៩ភាគរយ ក្នុង អំឡុង ពេល ដូច គ្នា នេះបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhap។

ទិន្នន័យដដែលបានឱ្យដឹងទៀតថា ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះហ្វីលីពីន ៧៦ភាគរយ, ឥណ្ឌូនេស៊ី ៥១ ភាគរយ, ម៉ាឡេស៊ី ៣៥ភាគរយ, វៀតណាម ២៩ ភាគរយ និងសិង្ហបុរី ១១ភាគរយ៕ ប្រភព: SCMP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner