ចាប់លាស ៣០តោន ក្រោយការប្រើម៉ាស៊ីនបារពីបាតទន្លេ (Video Inside)
អត្ថបទដោយ៖
Apsara Net
លាសទំងន់ ៣០តោន ដែលបំរុងនាំចេញលក់ក្រៅប្រទេស ត្រូវបានសមត្ថកិច្ចឃាត់ ដោយសារគ្មានលិខិតអនុញ្ញាត។
ការនេសាទលាសដោយប្រើកម្លាំងម៉ាស៊ីនបារយកពីបាតទន្លេនេះ ត្រូវគេចាត់ទុកថា ជាអំពើផ្ទុយពីច្បាប់ជលផល និងបង្កផលប៉ះពាល់ចំពោះប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ក្នុងបាតទន្លេ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផ្ទៃទឹកទន្លេថែមទៀតដែរ ខណៈរដូវនេះ គឺជារដូវបិទនេសាទ ក្នុងដែនទឹកសាប។
អធិការរងនគរបាលស្រុករលាប្អៀរ លោកវរ:សេនីយ៍ទោ យឹម សុផល បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅម៉ោង ១០និង៣៥នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចព្រែកទួលខ្សាច់ ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។